BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ សម្រេចកែសម្រួលរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្ដរជាតិ ដែលមិនទាន់ចាក់វ៉ាក់សាំងពេញលេញ

ថ្ងៃសៅរ៍, 23 ខែមេសា 2022 10:02  មានជ័យ

photo_2022-04-23_09-39-47 (1)

ក្រសួងទេសចរណ៍ បានជម្រាបជូន សមាគមទេសចរផ្នែកឯកជនស្ថាប័នពាក់ព័ន្ធនិងភ្ញៀវទេចរជាតិ-អន្តរជាតិថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងភាពកក់ក្ដៅ ដូច្នេះរាជរដ្ឋាភិបាល បានសម្រេចកែសម្រួលរយៈពេល នៃការធ្វើចត្តាឡីស័ក សម្រាប៉អ្នកដំណើរអន្ដរជាតិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។

បើតាមក្រសួងទេសចរណ៍ ទី១. កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។ ទី២. កែសម្រួលលក្ខខណ្ឌធ្វើតេស្តចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖ ក . អ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមផ្លូវអាកាស ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បី បញ្ចប់ការធ្វើចត្តាឡីស័ក។ ខ. អ្នកដំណើរអន្តរជាតិ ដែលចូលកម្ពុជាតាមផ្លូវគោក ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក។ ការធ្វើតេស្តលើកទីមួយ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងការធ្វើតេស្តលើកទីពីរ នៅថ្ងៃទី ៧ នៃការធ្វើចត្តាឡីស័ក ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។ 
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយព័ត៌មានដ៏សំខាន់ៗនេះ ដល់ដៃគួអន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិឱ្យមកទស្សនាកម្ពុជាដែលជាព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ ឲ្យកាន់តែច្រើន។ 

សូមបញ្ជាក់ថា ទាក់ទងការទាក់ទាញភ្ញៀវទេសចរនេះថ្មីៗនេះ កម្ពុជាក៏បានសម្រេចលុបចោលលក្ខខណ្ឌដែលតម្រូវឲ្យបង្ហាញលទ្ធផល PCR តេស្តអវិជ្ជមានរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជាផងដែរ ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ លើសពីនេះទៀត ក្រសួងក៏សម្រេច លុបលក្ខខណ្ឌតម្រូវឲ្យធ្វើតេស្តរហ័ស ពេលមកដល់និងដាក់ឲ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ នៅគ្រប់ច្រកទ្វារអន្តរជាតិទាំងអស់ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដោយគ្រាន់តែបំពេញលក្ខខណ្ឌមួយចំនួន ដូចធ្លាប់បានអនុវត្តមុនពេលកូវីដ ហើយការធ្វើបែបនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងចូលកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានអះអាងថា ការដាក់ចេញនូវលក្ខខណ្ឌទាំងអស់នេះ ធ្វើឲ្យភ្ញៀវមិនលំបាក និងមិនមានសម្ពាធ ហើយការដោះចេញនៃការរិតត្បិតនេះក៏អាចនឹងជំរុញឲ្យភ្ញៀវទេសចរចង់មកកម្ពុជាកាន់តែច្រើន៕ (មានជ័យ)

photo_2022-04-23_09-39-41 (1)

 


ថ្ងៃសៅរ៍, 23 ខែមេសា 2022 10:02  មានជ័យ