BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីសហរដ្ឋអាមេរិកទៅកោះសូឡូម៉ុងដើម្បីពិភាក្សារពីកង្វល់កិច្ចព្រមព្រៀងជាមួយចិន

ថ្ងៃសុក្រ, 22 ខែមេសា 2022 16:07  គុន ច័ន្ទរដ្ឋា

2022-04-22 16.05.31 (1)

AP-

គណៈប្រតិភូជាន់ខ្ពស់១ក្រុមរបស់សហរដ្ឋអាមេរិកបានទៅដល់កោះសូឡូម៉ុងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចេញនូវការព្រួយបារម្ភថា ចិនអាចនឹងបញ្ជូនកម្លាំងយោធាទៅកាន់ប្រជាជាតិប៉ាស៊ីហ្វីកខាងត្បូងនិងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។ ទស្សនកិច្ចនេះបានលេចចេញមកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីចិននិងកោះសូឡូម៉ុងបានបញ្ជាក់ថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលជាកវិវត្តិន៍មួយដែលប្រកាសភាពអាសន្នដល់ប្រទេសដែលនៅជិតខាងនិងសម្ព័នមិត្តដែលមានការភ័យខ្លាចពីការកសាងយោធាមួយនៅក្នុងតំបន់។

គណប្រតិភូអាមេរិកដែលដឹកនាំដោយ Kurt Campbell អ្នកសម្របសម្រួលក្រុមប្រឹក្សាេសន្តិសុខជាតិនៃឥណ្ឌូ-ប៉ាស៊ីហ្វីក និង Daniel Kritenbrink ឧបការីក្រសួងការបរទេសសំរាប់កិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វីក។ ក្នុងអម្លុងនៃទស្សនកិច្ចនេះ សហរដ្ឋអាមេរិកនឹងពិភាក្សារផងដែរនូវគំរោងការបើកឡើងវិញនូវស្ថានទូតនៅក្នុងរដ្ឋធានី Honiara ខណៈដែលគេបានព្យាយាមនឹងបង្កើននូវវត្តមានក្នុងប្រទេសដែលមានយុទ្ធសាស្ត្រដ៏សំខាន់នៅចំពេលដែលមានការកើនឡើងនៃការព្រួយបារម្ភពីឥទ្ធិពលរបស់ចិន។ ស្ថានទូតអាមេរិកបានបិទចាបតាំងពីឆ្នាំ១៩៩៣។

ប្រភពដើមនៃកិច្ចព្រមព្រៀងសន្តិសុខដ៏ទូលំទូលាយនេះ នឹងបន្សល់នូវការបើកទ្វារចំហរសំរាប់ចិនដើម្បីបញ្ជូនចូលកំលាំងទ័ពចិន,មន្ត្រីអាមេរិកបាននិយាយ។  "យើងមិនជឿថា ការនាំចូលនៅកម្លាំងសន្តិសុខពីសាធារណរដ្ឋប្រជាមានិតុចិននិងវិធីសាស្ត្ររបស់គេវានឹងជួយដល់កោះសូឡូម៉ុងនោះទេ" សេចក្តីថ្លែងការណ៍ដោយស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ Papua New Guinea បាននិយាយ ជំនួសឲ្យរឿងនេះ ក្នុងការធ្វើដូច្នេះវានឹងបន្ថែមនូវកំដៅនៅនឹងកន្លែង ក្នុងតំបន់ និងអន្តរជាតិនិងការព្រួយបារម្ភពីការពង្រីកនូវឥទ្ធពលរបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វីក។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ការព្រួយបារម្ភរបស់អាមេរិកចំពោះការជំពាក់វាក់វិននៅក្នុងកិច្ចព្រមព្រៀងនេះ គឺសំរាប់ភាពស្វ័យយ័តរបស់កោះសូឡូម៉ុង។ពង្រឹងនៃកិច្ចព្រមព្រៀងនេះដែលបានលេចធ្លាយចេញតាមអនឡាញ បាននិយាយថានាវារបស់ចិនអាចឈប់សំចតនៅកោះសូឡូម៉ុងដើម្បីដាក់អីវ៉ាន់ និងថាចិនអាចបញ្ជូនប៉ូលីសនិងទាហានដើម្បីមកលើកោះនេះក្នុងការរៀបចំសន្តិសុខនិងរបៀបរៀបរយ។ សូឡូម៉ុងនិងចិនមិនបានបង្ហាញពីអត្ថបទចុងក្រោយនៃកិច្ចព្រមព្រៀងនោះទេ។


ថ្ងៃសុក្រ, 22 ខែមេសា 2022 16:07  គុន ច័ន្ទរដ្ឋា