BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ប្រកាសដាក់ប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

ថ្ងៃសុក្រ, 22 ខែមេសា 2022 11:15  លាង ឡា

2022-04-22 11.12.34 (1) (1)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្តជាផ្លូវការ នូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ដើម្បីចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ និងជំរុញកំណើនភ្ញៀវទេសចរ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ការអនុវត្តប្រព័ន្ធដែលជាឧបករណ៍បច្ចេកវិទ្យាថ្មីរបស់រាជរដ្ឋាភិបាល ក្នុងពេលនេះ ដើម្បីតភ្ជាប់ និងបញ្ជូនទិន្នន័យព័ត៌មានអ្នកដំណើរជាមុន និងកំណត់ត្រាឈ្មោះអ្នកដំណើរ ពីបណ្ដាក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ហោះហើរចេញ-ចូលកម្ពុជា មកកាន់ប្រព័ន្ធ GTAS ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដែលស្ថាប័នមានសមត្ថកិច្ច អាចប្រើប្រាស់ដើម្បីវិភាគហានិភ័យ តាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។

អគ្គនាយកដ្ឋានគយ បានលើកឡើងថា ការសម្រេចបាននូវសមិទ្ធផលខាងលើនេះ គឺជាជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា លើការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមកម្មវិធីសន្តិសុខរបស់អង្គការគយពិភពលោក ក្នុងការប្រើប្រាស់ព័ត៌មាន API/PNR ដើម្បីត្រួតពិនិត្យការធ្វើដំណើរ របស់បុគ្គលមានហានិភ័យខ្ពស់ទាំងឡាយ ដែលស្ថិតក្រោមស្មារតីសេចក្តីសម្រេចជាបន្តបន្ទាប់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ប្រព័ន្ធនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាបង្កើនប្រសិទ្ធភាពការងាររបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ចូលរួមទប់ស្កាត់បទល្មើសឆ្លងដែន តាមបណ្ដាអាកាសយានដ្ឋានអន្តរជាតិ, ចូលរួមប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ចូលរួមប្រឆាំងនឹងចរាចរណ៍គ្រឿងញៀន, លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មស្របច្បាប់ និងចូលរួមជំរុញរំហូរភ្ញៀវទេសចរ, មិនតម្រូវឱ្យយកកម្រៃសេវាពីភ្ញៀវទេសចរ និងមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ ដែលជាការចូលរួមគាំទ្រដល់ ផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩៕

2022-04-22 11.12.38

2022-04-22 11.12.43


 


ថ្ងៃសុក្រ, 22 ខែមេសា 2022 11:15  លាង ឡា