BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនបុរសពាក់កាតសារព័ត៌មាន៣នាក់ និងអ្នកបើកបរម្នាក់ ពីបទ រំលោភលំនៅឋាន

ថ្ងៃសុក្រ, 22 ខែមេសា 2022 10:57  លាង ឡា

2022-04-22 10.53.36

កំពង់ឆ្នាំង៖ បុរសចំនួន៣នាក់ ពាក់កាតសារព័ត៌មាន និងអ្នកបើកបរម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ពលរដ្ឋ ពីបទ រំលោភលំនៅឋាន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ដែលត្រូវឃាត់ខ្លួន រួមមាន៖១,ឈ្មោះ សាយ រស្មី អាយុ ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកយកព័ត៌មាន រស្មីស្ទឹងត្រង់។ ២, ឈ្មោះ ទួន ឈុនលី អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់។ ៣,ឈ្មោះ មិន ធី អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក និងទី៤,ឈ្មោះ ប៊ុត ចន្ថា អាយុ ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកបើកបររថយន្ត។

តាមការឱ្យដឹងពីលោក អៀរ ប៊ុនធឿន ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅឋាន តាមមាត្រា២៩៩ និងបទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រម ព្រហ្មទណ្ឌ។

លោកបានឱ្យដឹងដែរថា សមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនតិវិធីច្បាប់៕

2022-04-22 10.53.42

2022-04-22 10.53.47

2022-04-22 10.53.57


 


ថ្ងៃសុក្រ, 22 ខែមេសា 2022 10:57  លាង ឡា