BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន

ថ្ងៃសុក្រ, 22 ខែមេសា 2022 10:39  គុន ច័ន្ទរដ្ឋា

2022-04-22 10.37.02 (1)

AP

៨សប្តាហ៏នៅក្នុងសង្រ្គាម សេចក្តីសំរេចរបស់រដ្ឋការលោក Biden ក្នុងការពន្លឿននូវការដឹកជញ្ជូនកាំភ្លើងផ្លោងធុនធ្ងន់ទៅកាន់អ៊ុយក្រែនគឺជាការបញ្ជូនសញ្ញានូវការប្តូរផ្តាច់យ៉ាងជ្រាលជ្រៅចំពោះការផ្លាស់ប្តូរនៃការប្រយុទ្ធទៅកាន់ទឹកដីឧស្សហកម្មរបស់ប្រទេស។ វាក៏ជាការនាំមកនូវការជួយសង្រ្គោះនូវការព្រមានដ៏ខ្លាំងក្លារបស់ទីក្រុងមូស្គូដែលថាការបន្តនូវជំនួយយោធារបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែននឹងនាំមកនូវផលវិបាកដែលមិនអាចទស្សន៍ទាយបាន ដែលផ្តល់ជាយោបល់ថារុស្សីបានមើលឃើញការហូរចូលនៃអាវុធអន្តរជាតិវជាការកើនឡើងនៃឧបសគ្គនៃការឈ្លានពានរបស់រុស្សីក៏ដូចជាការបង្ករហេតុរបស់លោកខាងលិច។

“យើងកំពុងស្ថិតនៅក្នុងច្រកមួយដ៏សំខាន់នៃពេលវេលាក្នុងពេលនេះ លោកប្រធានាធិបតី Joe-Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការប្រកាសថាលោកបានអនុម័ត្តិក្នុងការបន្ថែមជំនួយ ៨០០លានដុល្លារ បន្ថែមទៀតទៅក្នុងសមរភូមិជំនួយ ដែលរួមបញ្ចូល ៧២គ្រឿង នៃកាំភ្លើងផ្លោង ទំហំ១៥៥ម.ម. Howitzers ភ្ជាប់មកជាមួយគ្រាប់ចំនួន១៤៤,០០០រាប់និងជាង១២០ដ្រូនដែលប្រើដោយដៃដែលតម្រូវឲ្យមានហ្វឹកហ្វឺនចំពោះប្រតិបត្តិករអ៊ុយក្រែន។ នេះនាំមកនូវចំនួនទឹកប្រាក់៣,៤ពាន់លាននៃជំនួយសន្តិសុខដែលបានផ្តល់ចាប់តាំងពីមានការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីថ្ងៃ២៤ខែកុម្ភៈ។

អាវុធធុនធ្ងន់ដូចជាកាំភ្លើងផ្លោងនេះវានឹងសម្រួចដែលជាសេចក្តីត្រូវការចាំបាច់សំរាប់សមរភូមិនៅភាគខាងកើតដែលគេស្គាល់ថាជា Donbas ។ ស្ថានភាពផ្ទៃដីដែលរាបស្មើវាមានលក្ខណៈសមស្របទៅនឹងអ្វីដែលយោធាហៅថាជាសង្រ្គាមសមយុទ្ធ ការចល័តចុះឡើងនៃរថក្រោះនិងកងទ័ពជើងគោកដែលគាំទ្រដោយកាំភ្លើងផ្លោងធុនធ្ងន់១៥៥ម.ម Howitzers។ ខាងរុស្សីបានដាក់ពង្រាយនូវកងកាំភ្លើងធំបន្ថែមទៅក្នុងតំបន់ Donbas ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមជាមួយនឹងកងទ័ពថ្មើរជើងនឹងសម្ភារៈផ្សេងទៀតដើម្បីគាំទ្រក្នុងការវាយលុកនេះ។

កាំភ្លើង Howitzers ដែលសហរដ្ឋអាមេរិកបានបញ្ជូនទៅឲ្យអ៊ុយក្រែនគឺជាប្រភេទកាំភ្លើងផ្លោងដែលទំនើបនិងចេញក្រោយ កាំភ្លើងដែលគេស្គាល់ថា M777 ដែលប្រើដោយកងទ័ពសហរដ្ឋអាមេរិក ដែលវាមានទំហំតូចជាងនិងស្រួលផ្លាស់ប្តូរទីតាំងជាងប្រភេទចាស់។ M777នេះ អាចដាក់ពង្រាយនៅលើសមរភូមិដោយឧទ្ធមភាគចក្រធុនធ្ងន់និងអាចចល័តបានលឿនប្តូរទីតាំងដោយរថយន្តដែលអាចដឹកបាន៧តោនដែលបាមបញ្ជូនមកដោយមន្ទីរប៉ង់តាហ្គោនផងដែរ។ មន្ត្រិជាន់ខ្ពស់ម្នាកនៃក្រសួងការពារប្រទេសអាមេរិកបាននិយាយថាកាំភ្លើងនេះ72គ្រឿងដំបូងនឹងមកដល់អឺរ៉ុបនៅសប្តាហ៍ក្រោយ។


ថ្ងៃសុក្រ, 22 ខែមេសា 2022 10:39  គុន ច័ន្ទរដ្ឋា