BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន

ថ្ងៃពុធ, 20 ខែមេសា 2022 09:00  គុន ច័ន្ទរដ្ឋា

drills (1) (1)

Washington -

មេដឹកនាំនៃសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា បានអះអាងកាលពីថ្ងៃអង្គារ៍ ដើម្បីបញ្ជូនកាំភ្លើងធំទៅកាន់អ៊ុយក្រែនទៅនឹងការប្រឈមនៃការប្រឹងប្រែងវាយលុករបស់រុស្សីមកលើប្រទេសភាគខាងកើត។ លោកប្រធានាធិបតី Joe-Biden នាយករដ្ឋមន្ត្រី Boris Johnson និងនាយករដ្ឋមន្ត្រី កាណាដា Justin Trudeau បានសំរេចបន្ទាប់ពីពួកគេនិងមេដឹកនាំសម្ព័ន្អមិត្តបានចូលរួមប្រជុំនៅក្នុងការប្រជុំតាមវីឌីអូ ខណៈដែលការឈ្លានពានរបស់រុស្សីបានឈានចូលដល់តំណាក់កាលទី២។ Biden ត្រូវបានគេរំពឹងថានឹងប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនូវកញ្ចប់ថវិការយោធាសំរាប់អ៊ុយក្រែនអំពីចំនួនដូចគ្នា នៃកញ្ចប់ថវិការចំនួន៨០០លានដុល្លារដែលបានប្រកាសពីសប្តាហ៍មុន ប្រភពដែលបានដឹងអំពីរឿងនេះបាននិយាយកាលពីថ្ងៃអង្គារ៍។

បើសិនជាកញ្ចប់ថវិការដ៏ធំនេះត្រូវបានគេរំពឹងគិត វានឹងនាំឲ្យជំនួយយោធាអាមេរិកសរុបទៅឲ្យអ៊ុយក្រែនចាប់តាំងពីរុស្សីចូលឈ្លានពានកាលពីខែកុម្ភៈនឹងឡើងដល់ជាង៣ពាន់លានដុល្លារ។ នៅពេលដែលសួរដោយអ្នកយកព័ត៌មានក្នុងអម្លុងពេល ដែលទៅធ្វើទស្សនកិច្ចនៅ New Hampshire ថា តើសហរដ្ឋអាមេរិកនឹងបញ្ជូនកាំភ្លើងធំបន្ថែមទៀតទៅឲ្យអ៊ុយក្រែន Biden បានឆ្លើយថា “បាទ”។នៅទីក្រុងឡុងដ៍ Johnson បានប្រាប់សភាថា “ពេលនេះវាជាទំនាស់នៃកាំភ្លើងធំ ពួកគេត្រូវការការគាំទ្រនូវកាំភ្លើងធំ នេះជាអ្វីដែលយើងត្រូវផ្តល់ឲ្យពួកគេ ដែលជាការបន្ថែមទៀតគឺទម្រង់ជាច្រើននៃការគាំទ្រ”។

Trudeau បាននិយាយថា កាណាដា នឹងបញ្ជូននូវកាំភ្លើងធំនិងសន្យាថានឹងផ្តល់នូវការលំអិតបន្ថែមទៀត។ អ្នកនាំពាក្យនៃសេតវិមាន Jen Psaki បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះប្រធានាធិបតី Air Force one ថា មេដឹកនាំបានបញ្ជាក់សារជាថ្មីការតាំងចិត្តរបស់ពួកគេក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ចនិងយោធាទៅឲ្យអ៊ុយក្រែន។ "យើងនឹងផ្តល់បន្ថែមឲ្យពួកគេនូវគ្រាប់រំសេវបន្ថែមទៀត យើងនឹងផ្តល់ឲ្យពួកគេនូវជំនួយយោធាបន្ថែមទៀត" Psaki បាននិយាយ។ លោកស្រីបានបន្ថែមទៀតថាសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើទីក្រុងមូស្គូ។

នៅក្នុងកិច្ចប្រជុំតាមវីឌីអូ Biden និងសម្ព័ន្ធមិត្តបានពិភាក្សារអំពីការពាក់ព័ន្ធការទូតនិងកិច្ចសហប្រតិបត្តិការដើម្បីប្រឹងប្រែងដាក់នូវទណ្ឌកម្មសេដ្ឋកិច្ចដើម្បីឲ្យរុស្សីទទួលខុសត្រូវ។ ពួកគេនឹងធ្វើកិច្ចសហការណ៍តាមរយៈ G7 សហគមន៍អឺរ៉ុប និង NATO ។ រុស្សីបានចាប់យកនិងកាន់កាប់ទីក្រុងទី១នៃភាគខាងកើតនៃអ៊ុយក្រែន ដែលជាផ្នែកមួយនៃការវាយលុកថ្មីៗ ដែលអ៊ុយក្រែនបាននិយាយថាជាសង្គ្រាមនៅ Donbas ដែលរុស្សីមានបំណងយក២ខេត្ត។


ថ្ងៃពុធ, 20 ខែមេសា 2022 09:00  គុន ច័ន្ទរដ្ឋា