BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីប្រឈមទៅនឹងការខកខានមិនបានសងបំណុលបរទេសជាលើកទី១ ក្នុងប្រវត្តិសាស្ត្រ ដែលនឹងប៉ះពាល់ដល់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន

ថ្ងៃអង្គារ, 19 ខែមេសា 2022 18:16  គុន ច័ន្ទរដ្ឋា

photo_2022-04-19_18-07-16

Salon-

រុស្សីមានកាលកំណត់ថ្ងៃទី៤ ខែមេសា ដើម្បីសងបំណុលប្រហែលជា៦៥០លានដុល្លារ ដែលជាការប្រាក់នៃអ្នកដែលទិញប័ណ្ណបំណុល។ កាលពីថ្ងៃទី១៤ ខែមេសា សេវាកម្មនៃវិនិយោគិនបានធ្វើការព្រមានចំពោះសេចក្តីប្រកាសរបស់ប្រទេស ដែលត្រូវបង់ប្រាក់ជាដុល្លារដោយបង់ជាប្រាក់ Roubles ពីព្រោះវាជាការរំលោភទៅនឹងកិច្ចសន្យា។ ការពន្យាពេល៣០ថ្ងៃរហូតដល់ថ្ងៃទី៤ ខែឧសភា រុស្សីត្រូវបង្វែរការផ្ទេរប្រាក់ជាដុល្លារ ដើម្បីបញ្ចៀសនូវការខកខានមិនបានទូទាត់បំណុល។ 

ការខាកខានមិនបានបង់ប្រាក់នេះ វាជាសញ្ញាមួយយ៉ាងច្បាស់លាស់ថា ទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត មានប្រសិទ្ធភាពទៅលើសេដ្ឋកិច្ចរបស់រុស្សី ប៉ុន្តែជាសំណួរសួរថាតើវានឹងមានផលប៉ះពាល់ទៅដល់សមត្ថភាពរុស្សីក្នុងការធ្វើសង្រ្គាមនៅក្នុងអ៊ុយក្រែនដែរឬទេ?។ យើងបានសួរ Michael Allen និង Mathew DiGiuseppe ដែលអ្នកទាំង២សុទ្ធតែជាអ្នកជំនាញខាងផ្នែកនយោបាយសេដ្ឋកិច្ចនិងទំនាស់ ដើម្បីពន្យល់នូវផលវិបាកនៃការខកខានមិនបានបង់ប្រាក់ ថាតើវាមានន័យយ៉ាងដូចម្តេចចំពោះសង្រ្គាមរបស់លោកប្រធានាធិបតី Vladimir Putin ។

រដ្ឋាភិបាលរុស្សីមានបំណុលទាំងអស់៤០ពាន់លានដុល្លានិងអឺរ៉ូ។ ពាក់កណ្តាលនៃបំណុលទាំងនោះជារបស់វិនិយោគិនបរទេស ហើយរុស្សីត្រូវបង់ការប្រាក់ចំនួន ៦៥០លានដុល្លារ ទៅឲ្យភាគីម្ចាស់ប័ណ្ណបំណុលជាដុល្លារ។ រុស្សីមានលុយគ្រប់គ្រាន់ ព្រោះរុស្សីនឹងទទួលបានលុយ១ពាន់លានដុល្លារជារៀងរាល់ថ្ងៃ ពីការលក់ប្រេង និងឧស្ម័ន ប៉ុន្តែមិនអាចប្តូរជាដុល្លារបាន ដោយសារទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិក។ រដ្ឋការលោក Biden ធ្លាប់បានអនុញ្ញាតឲ្យរុស្សីប្រើទុនបម្រុងនៃរូបិយប័ណ្ណដុល្លារ កាលពីពេលមុនដែលធ្លាប់បានបង្កក ដើម្បីសងប្រាក់ជំពាក់។

សហរដ្ឋអាមេរិកបានផ្លាស់ប្តូរនូវនិតិវិធីកាលពីថ្ងៃ៥ ខែមេសា ដោយរាំងខ្ទប់រុស្សីមិនឲ្យប្រើទុនបម្រុងដុល្លារ ដែលស្ថិតនៅក្នុងធនាគារអាមេរិក ដើម្បីបង់ថ្លៃជំពាក់ ដែលបណ្តាលឲ្យរុស្សីមានជំរើសតិចតួច ប៉ុន្តែបានព្យាយាមសងបំណុលដោយគិតជាប្រាក់ roubles ដែលតម្លៃរបស់វាបានធ្លាក់ចុះ ចាប់តាំងពីមានការឈ្លានពាន។ បើសិនជារុស្សីមិនធ្វើការផ្លាស់ប្តូរក្នុងការសងប្រាក់ជាដុល្លានៅថ្ងៃទី៤ ខែឧសភា រដ្ឋាភិបាលរុស្សីនឹងធ្លាក់ចូលទៅក្នុងការខកខានជាលើកដំបូងថាជារដ្ឋដែលមិនបានសងបំណុលបរទេសចាប់តាំងពីឆ្នាំ១៩១៨៕


ថ្ងៃអង្គារ, 19 ខែមេសា 2022 18:16  គុន ច័ន្ទរដ្ឋា