BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ តម្លៃជិត ៤០លានដុល្លារ នឹងសម្ពោធជាផ្លូវការ នៅថ្ងៃស្អែក

ថ្ងៃអង្គារ, 19 ខែមេសា 2022 12:32  លាង ឡា

photo_2022-04-19_12-28-04

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូ ជំហានទី៤ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ។

គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤នេះ សាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជិត៤០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរ។ 

សូមបញ្ជាក់ថា គម្រោងនេះ រួមមាន៖ការដាក់លូមេ ដែលមានទំហំអង្កត់ផ្ចិត ១,៥ម៉ែត្រ ដល់ ២,៣ម៉ែត្រ ការសាងសង់អាងក្រោមដីទំហំ ៦៥.០០០ម៉ែត្រគូប (បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ) និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក ១,៤ម៉ែត្រគូប ក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញខណ្ឌដូនពេញរហូតដល់ខណ្ឌទួលគោក និងខាងជើងវត្តភ្នំ។ 

របាយការណ៍ពីអង្គការJICA របស់ជប៉ុន បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៨ មក ខ្លួនបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ទីក្រុងភ្នំពេញ ក្នុងការកាត់បន្ថយផលប៉ះពាល់ដោយការជន់លិចដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ អង្គការJICA បានអំពាវនាវដល់អ្នករស់នៅក្រុងភ្នំពេញ ឱ្យឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក៏ដោយ៕

photo_2022-04-19_12-28-01

អត្ថបទ៖លាង ឡា


ថ្ងៃអង្គារ, 19 ខែមេសា 2022 12:32  លាង ឡា