BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឯកឧត្តមជាម ប៉េអា បានចុះដឹកនាំធ្វើវេទិកាសាធារណៈ 2 កន្លែង ស្ថិតនៅភូមិព្រៃដើមថ្នឹងទី1 និងទី2 ក្នុងខេត្តព្រៃវែង

ថ្ងៃអង្គារ, 19 ខែមេសា 2022 12:22  BeeTube News

photo_2022-04-19_12-15-47 (1)

ឯកឧត្តមជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណកម្មការទី5នៃរដ្ឋសភា បានចុះដឹកនាំធ្វើវេទិកាសាធារណៈ 2 កន្លែងស្ថិតនៅភូមិព្រៃដើមថ្នឹងទី1 និងទី2 ក្នុងឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានអង្គភាពពាក់ពន្ធ ថ្នាក់ជាតិ ថ្នាក់ស្រុក ថ្នាក់ឃុំ ជាតួអង្គបំរើសេវា ជួបមុខអ្នកទទួលសេវាគឺប្រជាពលរដ្ឋ មានអ្នកចូលរួមសរុប 405នាក់ លើប្រធានបទ ការផ្តល់សេវាសាធារណៈ និងបញ្ហាយុត្តិធម៌សង្គម។

ក្រោយឯកឧត្តមជាម ប៉េអា និងលោកមេឃុំរាយការសង្ខេបពីសមិទ្ធផលរាជរដ្ឋាភិបាល និងសមិទ្ធិផលឃុំ ភូមិ បានជូនវេទិកាទៅប្រជាពលរដ្ឋ ដែលបានឡើងសំដែងមតិយោបល់សម្រាប់អង្គវេទិកា។ ក្នុងរយៈពេលដំណើការពីរម៉ោងនេះឃើញថា ប្រជាពលរដ្ឋផលផុសក្នុងការសំដែងមតិនូវការគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 និងកម្មវិនិយោគឃុំ មានតែពីរទៅបីនាក់ប៉ុណ្ណោះ បានលើកឡើងនូវបញ្ហាផ្លូវនៅក្នុងភូមិ ផ្លូវសម្រាប់ចូលទៅដឹកកសិផល ស្នើកសាងប្រឡាយទឹកថ្មីបន្ថែម និងបញ្ហាអនាម័យក្នុងភូមិ។

ដែលបញ្ហាទាំងអស់នេះក្រុមប្រឹក្សាស្រុក និងឃុំបានឆ្លើយតបថា បានចាត់ចូលក្នុងកម្មវិធីវិនិយោគស្រុក និងឃុំ ឆ្នាំ2022 នេះរួចហើយ នៅឡើយតែដំណើរការលទ្ធកម្មសម្រាប់អនុវត្តគម្រោង។ ក្នុងនាមជាអ្នកតំណាងរាស្ត្រក៏បានទទួលយកបញ្ហាកង្វល់នេះ ដើម្បីជំរុញការអនុវត្តន៏ច្បាប់ បង្កើតឧបករណ៏វិធានការក្រោមច្បាប់អោយឆ្លើយតបនឹងតម្រូវការនានានៅមូលដ្ឋាន៕

photo_2022-04-19_12-15-29

photo_2022-04-19_12-15-42

photo_2022-04-19_12-15-44

photo_2022-04-19_12-15-51

photo_2022-04-19_12-15-54

photo_2022-04-19_12-15-57

photo_2022-04-19_12-16-00

photo_2022-04-19_12-16-04

photo_2022-04-19_12-16-07

photo_2022-04-19_12-16-10

 


ថ្ងៃអង្គារ, 19 ខែមេសា 2022 12:22  BeeTube News