BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តោះមកស្វែងយល់អំពីវិធីសាកថ្មរបស់ឡានអគ្គិសនី

ថ្ងៃចន្ទ, 18 ខែមេសា 2022 18:08  BeeTube News

 

 

electric-car-charging3-scaled

សព្វថ្ងៃនេះ ចំនួនមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកកំពុងតែបើកបររថយន្តអគ្គិសនី ហើយចំនួននេះនឹងកើនឡើង នៅឆ្នាំ ២០៣០ រហូតដល់ទៅ ១៤០ លាននាក់។ ខណៈពេលដែលកំពុងតែប្រើ អ្នកបើកបរភាគច្រើនមិនទាន់ដឹងច្បាស់ ឬនូវមានចម្ងល់អំពីការសាកថ្ម កម្រិត និងប្រភេទរបស់វា។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនិយាយពី កម្រិតថ្ម និងប្រភេទរបស់វា។ 
ការសាកថ្មរថយន្តអគ្គិសនីត្រូវបានចែកចេញជាបីកម្រិតខុសៗគ្នា គឺ កម្រិត ១ កម្រិត ២ និង កម្រិត ៣។ ក៏ប៉ុន្តែមុននឹងនិយាយទៅជ្រៅអំពីកម្រិតនីមួយៗ យើងត្រូវដឹងអំពី វិធីដែលស្ថានីយ៍សាកថ្មឡានអគ្គិសនីបញ្ចូលភ្លើងសិន។ 

electric_car_charging1

ការបញ្ចូលភ្លើងនៅស្ថានីយ៍សាកថ្មឡានអគ្គិសនី ប្រើចរន្តពីរគឺ ចរន្តឆ្លាស់ (Alternative Current-AC) និងចរន្តផ្ទាល់ (Directive Current-DC)។ ចរន្តឆ្លាស់ គឺជាចរន្តដែលអគ្គិសនីបានមកពីបណ្តាញអគ្គិសនី  ហើយដែលអាចប្រើបានតាមរយៈការដោតឌុយនៅផ្ទះ ឬនៅការិយាល័យរបស់អ្នក។ ចរន្តអគ្គិសនីនេះត្រូវបានគេហៅថាចរន្តឆ្លាស់គឺដោយសារតែរបៀបដែលវាឆ្លាស់ ហើយចរន្តឆ្លាស់ផ្លាស់ប្តូរទិសដៅទៅតាមកាលកំណត់ ដូច្នេះចរន្តវាធ្វើការផ្លាស់ប្តូរ។ វាមានស្តង់ដារជាសកលដោយសារតែអគ្គិសនីចរន្តឆ្លាស់អាចដឹកជញ្ជូនទៅចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព។ ចំណែកឯ ចរន្តផ្ទាល់មានន័យថា អគ្គិសនីដែលរក្សាទុកក្នុងអាគុយ ឬប្រើក្នុងសៀគ្វីថាមពលពិតប្រាកដនៅខាងក្នុងឧបករណ៍អគ្គិសនី។ ស្រដៀងទៅនឹង AC ដែរ DC ត្រូវបានគេដាក់ឈ្មោះតាមវិធីដែលថាមពលរបស់វាហូរ។ អគ្គិសនី DC ផ្លាស់ទីក្នុងបន្ទាត់ត្រង់ ហើយផ្គត់ផ្គង់ឧបករណ៍របស់អ្នកជាមួយនឹងថាមពលដោយផ្ទាល់។

electrician-vehicle-charging-station-home-epic-electric-kelowna1

ចំណែកឯរបៀបនៃការសាកថ្មមានបីកម្រិតគឺ ទីមួយការសាកថ្មកម្រិត ១ ប្រព្រឹត្តិទៅយឺត តែអាចប្រើបានច្រើនបំផុត។ របៀបនៃការសាកថ្មកម្រិតមួយ គឺអ្នកត្រូវដោតខ្សែដែលភ្ជាប់មកជាមួយនឹងរថយន្តអគ្គិសនីរបស់អ្នកឲ្យជាប់ទៅក្នុងព្រីភ្លើងនៅលើជញ្ជាំងរបស់អ្នក ឬ រកឆ្នាំងសាកកម្រិតមួយដាច់ដោយឡែកដែលអ្នកអាចដាក់ភ្ជាប់ទៅហ្នឹងជញ្ជាំង។ ម្យ៉ាងវិញទៀត  ការសាកថ្មកម្រិតមួយគឺពឹងប្អែកទៅលើរយៈចម្ងាយនៃការបើកបររបស់អ្នក ដូច្នេះ ប្រសិនបើអ្នកបើកបរទៅចម្ងាយឆ្ងាយ អ្នកក៏ត្រូវបញ្ចូលថ្មយូរដែរ។ ទីពីរ របៀបនៃកាសាកថ្មកម្រិតពីរ គឺខុសពីកម្រិត១ ពីព្រោះនៅពេលអ្នកត្រូវការសាកថ្ម   អ្នកត្រូវទៅស្ថានីយ៍សាកថ្មរបស់ រថយន្តអគ្គិសនីតែម្តង ហើយការសាកនៅទីនេះ វាលឿនជាងការសាកថ្មកម្រិត១ ប្រហែលពី ៥ ទៅ ១៥ ដង តែទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថាមពលជាក់ស្តែង គឺអាស្រ័យទៅលើរថយន្ត ទំហំថ្ម  និង លក្ខខណ្ឌរថយន្ត។ ចំណែកឯការសាកថ្មកម្រិត៣  គឺ  លឿនជាងកម្រិត ១ និង ២ យ៉ាងខ្លាំង ពីព្រោះវាចំណាយពេលតែ ១៥នាទី ទៅមួយម៉ោងប៉ុណ្ណោះក្នុងការសាកម្តង។ សូមបញ្ជាក់ផងដែរថា កម្រិតនៃការសាកថ្មកាន់តែខ្ពស់ ថាមពលដែលទទួលបានក៏កាន់តែច្រើន ហើយវានឹងបញ្ចូលភ្លើងទៅក្នុងរថយន្តរបស់អ្នកក៏កាន់តែលឿន។

អត្ថបទដោយ ម៉ៅគុយដង់


ថ្ងៃចន្ទ, 18 ខែមេសា 2022 18:08  BeeTube News

Tags: cybertech car