BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តបាត់ដំបង ក្លាយជាខេត្តគោលដៅទី១ ដែលមានភ្ញៀវទេសចរ ដើរកម្សាន្តច្រើនជាងគេ

ថ្ងៃចន្ទ, 18 ខែមេសា 2022 10:31  លាង ឡា

2022-04-18 10.26.33

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ខេត្តបាត់ដំបង បានក្លាយជាគោលដៅអ្នកទេសចរដើរកម្សាន្តច្រើនជាងគេ ខណៈខេត្តសៀមរាប ស្ថិតនៅក្នុងលំដាប់ទី៤ នៃអ្នកដើរកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ បូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ     រយៈពេល៤ថ្ងៃនេះ រួមមាន៖១/ខេត្តបាត់ដំបង ៦៥៣,៨៩៦នាក់,២/ខេត្តកំពង់ចាម ៥៤១,៩០០នាក់,៣/ខេត្តបន្ទាយមានជ័យ ៤៧១,១១៩នាក់,៤/ខេត្តសៀមរាប ៤៥៥,៩៨៤នាក់,៥/ខេត្តព្រៃវែង ៣៩៦,៣២៨នាក់,៦/ខេត្តកំពង់ស្ពឺ ៣៤៥,០១៨នាក់,៧/ខេត្តពោធិ៍សាត់ ៣៣៨,៩១៦នាក់,៨/ខេត្តកំពង់ឆ្នាំង ៣០០,៥៦១នាក់,៩/ខេត្តកំពត ២៨៤,៨៩៣នាក់,១០/ខេត្តព្រះសីហនុ ២៦៤,៣០៨នាក់,១១/រាជធានីភ្នំពេញ ២៤០,៤៦០នាក់។

លោក ថោង ខុន បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់ ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ខណៈបណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរ១០០ភាគរយ៕

2022-04-18 10.26.27

2022-04-18 10.26.38


 


ថ្ងៃចន្ទ, 18 ខែមេសា 2022 10:31  លាង ឡា