BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានការព្រួយបារម្ភពីការត្រួតត្រាតីងរ៉ឹងលើបញ្ហាកូវីដរបស់ចិនបានរាលដាលទៅដល់ទីក្រុងដ៏ទៃទៀត

ថ្ងៃអាទិត្យ, 17 ខែមេសា 2022 18:50  គុន ច័ន្ទរដ្ឋា

photo_2022-04-17_04-27-30


Yahoo-

ទោះបីជាមានវិធានការការរាំងខ្ទប់យ៉ាងខ្លាំងក្លាអស់រយៈពេល៣សប្តាហ៍ បញ្ហាកាន់តែអាក្រក់អាក្រីនៅក្នុងទីក្រុងធំៗដូចជាសៀងហៃខណៈដែលរដ្ឋាភិបាលបានឆ្លើយតបទៅនឹងការរីករាលដាលដែលជាករណីវិធានការតឹងតែង។ ខណៈដែលពិភពលោកបានធ្វើដំណើរឈានទៅរកការរស់នៅជាមួយនឹងការឆ្លងនឹងជម្ងឺកូវីដ ទីកន្លែងដែលគេជឿថាជាប្រភពឆ្លងនៃជម្ងឺហាក់ដូចជាមិនទាន់មានការស្រាកស្រាន្តនៅឡើយ។ ប៉ូលីសបានចាប់ផ្តើមចាប់យកប្លុកដែលពលរដ្ឋរស់នៅធ្វើជាមន្ទីរចត្តាឡីស័ក ដែលបណ្តាលឲ្យមានការបះបោរនិងតវ៉ាប្រឆាំង ខណៈដែលវីឌីអូដែលបង្ហាញពីការប៉ះទង្គិចបានបង្ហោះនៅលើប្រព័ន្ធផ្សព្សផ្សាយសង្គមចិន។

មនុស្សខ្លះមានការខឹងសម្បារអំពីការឃុំខ្លួនបណ្តោះអាសន្ន ខណៈដែលមនុស្សខ្លះមានការខឹងសម្បារអំពីការដែលនាំអ្នកដែលមានជម្ងឺឆ្លងទៅជិតកន្លែងដែលខ្លួនរស់នៅ។ នៅក្នុងខ្សែរវីឌីអូរមួយពលរដ្ឋម្នាក់បានចោទប្រកាន់ប៉ូលីសថាបានវាយអ្នកស្រុករួមទាំងមនុស្សស្រី។ "ពួកគេចង់ដាក់អ្នកជម្ងឺ១,៨០០នាក ដែលវិជ្ជមានកូវីដ នៅក្នុងសហគមន៍របស់យើង ដែលជាកន្លែងដែលអ្នកស្រុកទាំងអស់បានធ្វើតេស្តអវីជ្ជមាន" បុរស់ម្នាក់បាននិយាយនៅក្នុងវីឌីអូ។ ”ពូកគេបានវាយពលរដ្ឋរបស់យើង មនុស្សវ័យចាស់និងស្រ្តីរបស់យើង ពួកគេមិនបានយកចិត្តទុដាក់ទោះបីជាយើងលុតជង្គង់អង្វករ”។

នៅក្នុងខ្សែរវីឌីអូរមួយផ្សេងទៀត ស្រ្តីម្នាក់ត្រូវបានគេលឺស្រែកយំហើយបានសួរថា “ ហេតុអ្វីបានជាគេយកមនុស្សចាស់ចេញទៅ? បើយោលទៅតាមការបកប្រែរបស់កាសែតអង់គ្លេស The Telegraph​។ វីឌីអូនេះត្រូវបានកាត់ចេញភ្លាម ដែលបានបង្ហោះនៅក្នុង We chart ដែលបានប្រកាសថាវាជាមាតិការរឿងដ៏គ្រោះថ្នាក់។ នៅក្នុងខ្សែវីឌីអូមួយទៀត បានបង្ហាញពីស្ត្រីវ័យចំណាស់ម្នាក់ដែលបានដួលដេកទៅនឹងដី ខណៈដែលបុរសម្នាក់បានឈរយកជើងសង្កត់ខ្ទប់មាត់គាត់។ អ្នកស្រុកបានសន្និដ្ឋានថាគាត់បានបូជាជីវិតខណៈដែលអ្នកស្រុកភាគច្រើនប្រឈមនឹងការខ្វះខាតម្ហូបអាហារ។

កាលពីថ្ងៃព្រហស្បត៍អាជ្ញាធរបានបញ្ជារឲ្យ៣៩គ្រួសារ ឲ្យចេញពីផ្ទះរបស់ពួកគេ ដូច្នេះរដ្ឋាភិបាលអាចនឹងធ្វើគម្រោងផ្ទះថ្មីដាក់អ្នកជម្ងឺដែលជាការអភិវឌ្ឍន៍ នេះបើយោលទៅតាម Zhangiang group ក្រុមអភិវឌ្ឍន៍ផ្ទះសម្បែង។ ទង្វើនេះបានបណ្តាលឲ្យមានការប៉ះទង្គិច ខណៈដែលក្រុមអ្នកជូលផ្ទះឬដីគេបានរារាំងការធ្វើរបងឃាំងថ្មី។ អ្នកស្រុកដែលនៅជិតនោះក៏ត្រូវបានគេបណ្តេញឲ្យចេញពីទីកន្លែងនោះដែរ Reuters បានរាយការណ៍។ នៅក្រោមគោលនយោបាយគ្មានកូវីដ អ្នកទាំងឡាយដែលធ្វើតេស្តវិជ្ជមានត្រូវតែធ្វើចត្តាឡីស័កនៅកន្លែងដែលគេចាត់តាំងដែលរបាយការណ៍បានឲ្យដឹងថាកូនចៅត្រូវតែរស់នៅឲ្យឆ្ងាយពីឪពុកម្តាយ។


ថ្ងៃអាទិត្យ, 17 ខែមេសា 2022 18:50  គុន ច័ន្ទរដ្ឋា