នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ ដែលជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដើរលេងកម្សាន្តតាមតំបន់រម្មណីយដ្ឋាននានាក៏ដូជា ពិធីស្រង់ព្រះដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាមប្រ មាណ៥១៤,៤៤៧នាក់នេះបើតាមព័ត៌មានដែល ទទួលបាន ។
តួលេខពីក្រសួងទេសចរណ៏ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលបាន ចេញដើរកម្សាន្តរួមមាន៖ ថ្ងៃទី១ មានចំនួន ៥៧.៤៣០នាក់ ថ្ងៃទី២ មានចំនួន ១២៣.៨១៥នាក់ និងថ្ងៃទី៣ មានចំនួន៣៣៣.២០២នាក់ ហើយសម្រាប់រយៈពេល ៣ថ្ងៃនេះដែរ សន្តិសុខនិងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកត់ សម្គាល់នោះទេ។
សម្រាប់ពិធីស្រង់ព្រះដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាមស្ថិតក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តនិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិង ដោយមានការនិមន្តអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
មានប្រសាសន៍ក្នុងឱកាសនោះលោកអភិបាលខេត្ត បានលើកឡើងថា យើងមានអ្វីមកដល់ថ្ងៃនេះក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយអ្នកដែលនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជា បិតាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
សម្រាប់ពិធីចូលឆ្នាំក្រោមការចូលរួមដើរលេងកម្សាន្តយ៉ាងច្រើនកុះករនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ ពេលមានការជួបជុំច្រើន៕ (មានជ័យ)