BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកនឹងទទួលជួបប្រជុំជាមួយមេដឹកនាំអាស៊ាននៅពាក់កណ្តាលខែឧសភា

ថ្ងៃអាទិត្យ, 17 ខែមេសា 2022 10:30  គុន ច័ន្ទរដ្ឋា

photo_2022-04-16_20-24-16 (1)

Washington-

លោកប្រធានាធិបតីសហរដ្ឋអាមេរិកនឹងជួបប្រជុំជាមួយមេដឹកនាំប្រទេសប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍នៅពាក់កណ្តាលខែឧសភា ដែលទំនងជាផ្តោតទៅលើការរះឡើងនៃអំណាចរបស់ប្រទេសចិន ប្រទេសដែលរៀបចំការទទួលនេះបានប្រកាសកាលពីថ្ងៃសៅរ៍។ កិច្ចប្រជុំកំពូលដែលពីមុនបានរៀបចំកាលវិភាគនៅខែមិនានឹងចង្អុលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន “អ្នកនាំពាក្យសេតវិមាន Jen Psaki បានពន្យលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

“នេះគឺជាវិស័យអាទិ៍ភាពដ៏ខ្ពស់បំផុត សម្រាប់រដ្ឋការ Biden-Harris ដើម្បីបម្រើក្នុងនាមជាដៃគូរដែលគួរឲ្យជឿជាក់បាននៅក្នុងអាស៊ីអគ្នេយ៍” សេចក្តីថ្លៃងការណ័បាននិយាយ។​ កិច្ចប្រជុំកំពូល ពីមុនបានមានគម្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨​ ខែមិនានិង២៩ មុនពេលពេលដែលត្រូវបានលើកពេលដោយគ្មានកំណត់នូវកាលបរិច្ឆេទថ្មី ដែលឥឡូវនេះនឹងត្រូវធ្វើឡើងនៅ​ ខែឧសភាថ្ងៃី១២-១៣។ កិច្ចប្រជុំត្រូវបានលើកពេលនៅចំពេលដែលមានសេចក្តីរាយការណ៍មកថា មេដឹកនាំខ្លះនៃប្រទេសអាស៊ានមានបញ្ហាកាលវិភាគ និងចំពេលដែលវិបត្តិអ៊ុយក្រែនបន្តស៊ីជម្រៅ។

សហរដ្ឋអាមេរិកបាននិយាយាជាយូរមកហើយថាការពង្រឹងនូវចំណងទាក់ទងរវាងអាស៊ានគឺជាអាទិ៍ភាពនៃនយោបាយការបរទេស។ កាលពីថ្ងៃទី២៩ខែមិនា Biden បានជួបជាមួយនាយករដ្ឋមន្ត្រី លីសៀងឡុង នៅឯសេតវិមាន និងបាននិយាយថាលោកចង់បន្តធានាថាតំបន់នៅតែសេរីនិងបើកចំហរ ដែលជាការនិយាយយោងទៅរកអ្វីដែលសហរដ្ឋអាមេរិកបានមើលឃើញជាករប៉ុនប៉ងដោយមហាអំណាចចិនដែលទើបតែនឹងរះ ដែលគ្របដណ្តប់ទៅលើផ្លូវពាណិជ្ជកម្មអន្តរជាតិ។​ Biden បានជួបជាមួយនឹងមេដឹកនាំអាស៊ានតាមរយៈវីឌីអូកាលពីខែតុលាមុន។

នៅក្នុងអម្លុងកិច្ចប្រជុំកំពូលនោះ Psaki បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា Biden បានប្រកាសនូវគំនិតផ្តួចផ្តើមដើម្បីពង្រីកនូវការពាក់ព័ន្ធជាមួយនឹងបញ្ហាកូវីដ-19 បម្រែបម្រូលអាកាសធាតុ ការចម្រើនលូតលាស់នៃសរដ្ឋកិច្ចនិងអ្វីៗផ្សេងទៀត។​ ការប្រកួតប្រជែងដ៏តឹងតែងជាមួយនឹងចិនបានក្លាយទៅជានយោបាយការបរទេសមួយដ៏ធំសម្បើមសម្រាប់សហរដ្ឋអាមេរិក ទោៈបីជារឿងរ៉ាវដ៏ទៃផ្សេងទៀត ដូចជាវិបត្តិនៅអ៊ុយក្រែន បានទាមទារឲ្យមានការចូលរួមជាបន្ទាន់។


ថ្ងៃអាទិត្យ, 17 ខែមេសា 2022 10:30  គុន ច័ន្ទរដ្ឋា