BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីតវ៉ាជាផ្លូវការចំពោះការដឹកអាវុធរបស់អាមេរិកទៅឲ្យអ៊ុយក្រែន

ថ្ងៃសៅរ៍, 16 ខែមេសា 2022 12:23  គុន ច័ន្ទរដ្ឋា

220414173007-tl-4p-brig-gen-kimmitt-jake-tapper-live-00015618-full-169 (1)

CNN-

រុស្សីក្នុងសប្តាហ៍នេះបានតវ៉ាជាផ្លូវការណ៍ចំពោះអាមេរិកក្នុងការបន្តដឹកអាវុធទៅឲ្យអ៊ុយក្រែន ដោយបានបញ្ជូននូវកំណត់ទូតទៅកាន់ក្រសួងការបរទេសព្រមានអំពីផលវិបាកដែលមិនអាចទស្សន៍ទាយទុកជាមុនក្នុងករណីដែលការដឹកអាវុធនៅតែបន្តធ្វើ នេះបើយោងទៅតាមមន្ត្រីអាមេរិក២រូប និងប្រភពដ៏ទៃទៀតដែលនាមដឹងពីឯកសារនោះ។ កំណត់ទូតដែលគេដឹងថាជារឿងសំខាន់ បានបញ្ជូននៅក្នុងសប្តាហ៍នេះខណៈដែលអាមេរិកបានរៀបចំនឹងប្រកាសថាខ្លួននឹងបញ្ជូនបន្ថែមនូវជំនួយចំនួន ៨០០លានដុល្លារជាកញ្ចប់ទៅអ៊ុយក្រែន កាសែតវ៉ាស៊ីនតោនប៉ុស្ត៍បានរាយការណ៍ជាដំបូងអំពីឯកសារនេះ។

ជាលើកទី១ ដែលសហរដ្ឋអាមេរិកបានយល់ព្រមនឹងផ្តល់ឲ្យទីក្រុង Kyiv ជាមួយនឹងប្រភេទអាវុធដែលមានសមត្ថភាពខ្ពស់ ដែលមន្ត្រីនៃរដ្ឋាការលោក Biden ខ្លះបានមើលឃើញថាវាជារឿងអស្ចារ្យក្នុងការប្រថុយប្រថានក្នុងការបង្កើនសព្វាវុធ ដែលរួមមានឧទ្ធម្ភាគចក្រ Mi-17 ១១គ្រឿង កាំភ្លើងផ្លោងធុន១៥៥ម.ម ១៨គ្រឿង និងដ្រូន Switchblade ៣០០គ្រឿង។ ប្រភពដែលពីកំណត់ទូតរបស់រុស្សីបាននិយាយថា គេរំពឹងថាទីក្រុងមូស្គូនឹងប្រឆាំងទៅនឹងការដឹកបញ្ជូន និងនៅមិនទាន់ច្បាស់ថា តើរុស្សីនឹងផ្លាស់ប្តូរនូវឥរិយាបថឬយ៉ាងណា? ប៉ុន្តែមនុស្សដដែលនេះបានទទួលស្គាល់ថារុស្សីនឹងធ្វើសកម្មភាពប្រឆាំងទៅនឹង NATO និងអាមេរិកខណៈដែលសង្រ្គាមចេះតែអូសបន្លាយ។

មន្ត្រីរដ្ឋការម្នាក់បានបានប្រាប់ CNN ថា កំណត់ទូតរបស់រុស្សីបានបង្ហាញថាតើការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនវាមានប្រសិទ្ធភាពប៉ុនណា។ មន្ត្រីនោះបានផ្តល់ជាយោបល់ថា រុស្សីមានការព្រួយបារម្ភផងដែរចំពោះការប្រកាសជាចុងក្រោយនេះ ដែលរួមបញ្ចូលទាំងអាវុធធុនធ្ងន់ដែលទំនើបនិងមានប្រសិទ្ធភាព។ មន្ត្រីរដ្ឋការលោក Biden ខ្លះបានជឿថាកំណត់ទូតនេះបានបង្ហាញថារុស្សីមានការឈឺចាប់ មន្ត្រីជាន់ខ្ពស់នៃរដ្ឋកាលោក Biden បាននិយាយ។  រុស្សីនឹងមិនបញ្ជូននូវសារទំាងនោះទេ បើសិនជាគេយល់ថាគេកំពុងតែស្ថិតនៅកន្លែងខ្លាំងនៅក្នុងសមរភូមិ។

CNN កាលពីពេលមុនបានរាយការណ៍ថា សហរដ្ឋអាមេរិកជឿថាលោកប្រធានាធិបតីរុស្សី Vladimir Putin បានថមថយនូវការអត់ធ្មត់ និងថាលោកមានឆន្ទះក្នុងការចាត់វិធានការណ៍តបតយ៉ាងខ្លាំងក្លាប្រឆាំងនិងឆ្លើយតបទៅនឹងការគាំទ្រចំពោះអ៊ុយក្រែន។ ការហោះហើរនៃជំនួយលើកទី១ នៃជំនួយ ៨០០លានដុល្លារនេះនឹងមកដល់នៅ ២៤ម៉ោងក្រោយនេះ បើយោងទៅតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសអាមេរិក។ ជំនួយនឹងយកទៅដាក់នៅព្រំប្រទល់អ៊ុយក្រែនហើយទាហ៊ានអ៊ុយក្រែននឹងមកទទួលយកដោយខ្លួនគេ៕


ថ្ងៃសៅរ៍, 16 ខែមេសា 2022 12:23  គុន ច័ន្ទរដ្ឋា