Taiwan-
ទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនៅតៃវ៉ាន់កាលពីថ្ងៃសុក្រ បានចង្អុលបង្ហាញនូវសេចក្តីប្រកាសជាសាធារណៈនៃការគាំទ្ររបស់ខ្លួនចំពោះកោះ ដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យ ខណៈដែលបានបញ្ជូនការព្រមានរបស់ខ្លួនទៅកាន់ប្រទេសចិនផងដែរ។ សមាជិកសភាទាំង៦រូប បានជួបជាមួយលោកស្រីប្រធានាធិបតី Thai Ing Weng កាលពីថ្ងៃសុក្រពេលព្រឹក នឹងត្រូវជួបជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការពាជាតិផងដែរ។ សមាជិកព្រឺទ្ធសភា Robert Menanderz នៃរដ្ឋ New Jersey បានថ្លែងនូវសុន្ទរកថាសរសើរនូវលទ្ធិប្រជាធិបតេយ្យតៃវ៉ាន់ និងលក្ខនិក្កៈពិភពលោករបស់តៃវ៉ាន់ក្នុងឋានៈជាប្រទេសដែលផលិតនូវវត្ថុពាក់កណ្តាលសម្រេចដូចជា Chips រថយន្តរហូតដល់ទូរស័ព្ទ ស្មាតហ្វូន។
“តៃវ៉ាន់គឺជាប្រទេសមួយ ដែលមានសារៈសំខាន់ក្នុងពិភពលោក មានផលវិបាកនិងផលប៉ះពាល់ ដូច្នេះគេគួរតែយល់ពីសន្តិសុខនៃតៃវ៉ាន់ ដែលវានឹងមានផលប៉ះពាល់ដល់ពិភពលោកចំពោះប្រទេសណា ដែលមានបំណងចង់ឲ្យមានរងគ្រោះកើតឡើងចំពោះតៃវ៉ាន់” លោក Menander និយាយ ដែលលោកជាប្រធានគណកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកខាងកិច្ចការបរទេស នៅក្នុងសុន្ទរកថាក្នុងវិមានប្រធានាធិបតី។ លោកបានបញ្ជាក់ថា “យើងមិនបានស្វែងរកទំនាស់ជាមួយនឹងចិនទេ ខណៈដែលខ្ញុំជឿជាក់ថា តៃវ៉ាន់ក៏មិនបានស្វែងរកទំនាស់ជាមួយនឹងចិនដែរ”។
គណប្រតិភូ ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា Lindsay Graham នៃរដ្ឋ South Carolina រួមបញ្ចូលទាំងសមាជិកព្រឺទ្ធសភា Richard Burr មកពី Nord Carolina, Robert Portman នៃរដ្ឋ Ohio ព្រឹទ្ធសភា Benjamin’s Sasse នៃរដ្ឋ Nebraska និងសមាជិកសភា Rony Jackson នៃរដ្ឋ Texas ។ អ្នកស្រី Thai បាននិយាយថា លោកស្រីស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ពួកគេ ដែលនឹងជួយពង្រឹងនូវកិច្ចសហប្រតិបត្តិការណ៍ស៊ីជម្រៅរវាងអាមេរិក និងតៃវ៉ាន់។ "ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានបង្ហាញថា ប្រជាធិបតេយ្យត្រូវតែពង្រឹងនូវសម្ព័ន្ធមិត្ត និងភាពរួមគ្នាដែលនឹងធ្វើឲ្យយើងការពារនូវខ្លួនយើងពីការគំរាមកំហែងដោយប្រជាជាតិផ្តាច់ការ ដែលបានស្វះស្វែងរកការបន្ទុចបង្អាក់នូវសន្តិភាពតាមតំបន់"។
ចិនបានប្រកាសប្រឆាំងជាសាធារណៈនូវទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍។ ចិនបានប្រឆាំងទៅនឹងការផ្លាស់ប្តូរនូវទស្សនកិច្ចជាផ្លូវការរវាងរដ្ឋាភិបាលតៃវ៉ាន់ និងបណ្តារដ្ឋាភិបាលបរទេសឯទៀត ពីព្រោះគេបានអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃបូរណៈភាពដែនដីរបស់ខ្លួន ហើយមិនមែនជាប្រទេសឯករាជ្យនោះទេ។ តៃវ៉ាន់និងចិនបានបែកគ្នា បន្ទាប់ពីសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្ត ដែលមិនមែនជាផ្លូវការដ៏ធំជាងគេរបស់តៃវ៉ាន់ តាមផ្លូវច្បាប់អាមេរិកត្រូវតែជួយតៃវ៉ាន់នូវគ្រឿងអាវុធ និងការការពារ៕