CNA-
រុស្សីបាននិយាយថា នាវាចម្បាំងរបស់ខ្លួនដែលនាំមុខនៅក្នុងសមុទ្ទខ្មៅបានលិចកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានផ្ទុះនិងមានភ្លើងឆេះ បន្ទាប់ពីអ៊ុយក្រែនបានអះអាងថា មូលហេតុបណ្តាលមកពីការបាញ់មីស៊ីល ដែលជាការធ្វើឲ្យមានការរំខានដល់ទីក្រុងមូស្គូ ខណៈដែលខ្លួនបានប្រុងប្រៀបរួចជាស្រេចក្នុងការរៀបចំវាយប្រហារជាថ្មី ដែលទំនងជាកំណត់នូវលទ្ធផលនៃទំនាស់។ នាវា Moskva របស់រុស្សីនៅក្នុងសមុទ្ទខ្មៅ បានលិចក្នុងខណៈដែលត្រូវបានគេអូសសណ្តោងទៅកាន់កំពង់ផែនៅក្នុងរដូវដែលមានព្យុះ កាសែតរុស្សីបានដកស្រង់សំដីក្រសួងការពារជាតិរុស្សី។
រុស្សីបាននិយាយកាលពីពេលថ្មីៗនេះថា នាវិកចំនួន៥០០នាក់នៅលើនាវា ត្រូវបានគេជំលៀសបន្ទាប់ពីគ្រាប់រំសេវនៅលើនាវបានផ្ទុះ ដែលអ៊ុយក្រែនបាននិយាយថា នាវានោះត្រូវបានមីស៊ីល Neptune របស់អ៊ុយក្រែនបាញ់ចំ។ រុស្សីដែលមិនបានដឹងពីការវាយប្រហារនេះ បាននិយាយថាឧប្បទ្ទវហេតុនេះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេត Reuters មិនអាចធ្វើការវិនិច្ឆ័យទៅលើសេចក្តីថ្លែងការណ៍ រួមទាំងនាវានេះត្រូវបានលិច។ "ខណៈដែលនាវា Moskva ត្រូវបានសណ្តោងទៅកាន់កំពង់ផែ នាវាបានបាត់បង់នូវលំនឹង ដោយសារតែរងការខូចខាតដោយសារភ្លើងឆេះ" ក្រសួងការពារប្រទេសបាននិយាយ។
"នៅក្នុងលក្ខ័ណនៃព្យុះក្នុងសមុទ្ទ នាវាបានលិច" ពួកគេបាននិយាយ។ ឧប្បទ្ទវហេតុបានលេចចេញមកខណៈដែលនាវា បានបន្តនូវការបាញ់ប្រហារទៅកាន់ទីក្រុងនៃអ៊ុយក្រែននៅក្នុងសមុទ្ទខ្មៅអស់រយៈពេល៥០ថ្ងៃកន្លងមក បន្ទាប់ពីមានការឈ្លានពាន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុង Odessa ក្នុង Mariupol ដែលនៅទល់មុខ សមុទ្ទ Azov បានប្រឹងទប់ទល់នឹងការវាយប្រហារជាថ្មីរបស់ពួករុស្សី។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនពុំមានព័ត៌មានគ្រប់គ្រាន់ ដើម្បីកំណត់ថា តើ Moskva លិចដោយមីស៊ីលឬយ៉ាងណាទេ។
"ប៉ុន្តែ ប្រាកដណាស់ របៀបដែលនាវានេះត្រូវបានខូចខាត វាជាការបរាជ័យរបស់រុស្សី" ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បាននិយាយ។កងកម្លាំងរុស្សីបានដកទ័ពថយចេញពីភាគខាងជើងខ្លះ បន្ទាប់ពីមានការខូចខាតយ៉ាងដំណំនិងបរាជ័យមិនអាចយកទីក្រុង Kyiv បាន។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តនិយាយថា មូស្គូបានដាក់ពង្រាយទ័ពឡើងវិញក្នុងការរៀបចំវាយលុកសារជាថ្មីនៅតំបន់ផ្នែកខាងកើតនៃ Donbas ។ រុស្សីបានរៀបចំការវាយលុកទៅលើអ៊ុយក្រែន ដើម្បីបង្ខំមិនឲ្យអ៊ុយក្រែនចូលជាសមាជិក NATO ប៉ុន្តែការវាយលុកនេះបានជំរុញឲ្យ F8nland និង Sweden ដែលមានព្រំប្រទល់ជាប់នឹងរុស្សី ពិចារណាថានឹងចូលជាសមាជិក NATO ក្នុងពេលឆាប់ៗនេះ៕