BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមអ្នកតវ៉ាស្រីលង្ការប្រារព្ធបុណ្យចូលឆ្នាំនៅជិតការិយាល័យប្រធានាធិបតី

ថ្ងៃព្រហស្បតិ៍, 14 ខែមេសា 2022 16:36  គុន ច័ន្ទរដ្ឋា

ap22104220111101-b8e4636ef4870c06db9d6e8610bef3179f4ba6d0-s900-c85 (1)

NPR-Colombo-

ប្រជាពលរដ្ឋស្រីលង្ការបានចែករំលែកទឹកដោះគោ អង្ករនិងប្រេង នំដើម្បីប្រារព្ធពិធីប្រពៃណីបុណ្យចូលឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ នៅទល់មុខការិយាល័យប្រធានាធិបតី ជាកន្លែងដែលគេបានបោះជំរុំអស់រយៈពេល៦ថ្ងៃ ដើម្បីទាមទារឲ្យលោកលាលែងចេញពីតំណែងនៅលើវិបត្តិសេដ្ឋកិច្ច ដែលជាការចងចាំ។ ទាហ៊ានដែលជាជនពិការនៅលើកោះ ដែលមានសង្រ្គាមនេះបានដុតចង្រ្កាន ព្រះសង្ឃបានសូត្រធម៌ព្រមទាំងអ្នកដទៃទៀតបានដុតផាវ ព្រមទាំងច្រៀងចម្រៀងជ័យជំនះនៃការតស៊ូរបស់ប្រជាពលរដ្ឋ។

ហ្វូងបាតុករបានកាន់កាប់នៅច្រកចេញចូល និងឡោមព័ទ្ធការិយាល័យនៃលោកប្រធានាធីបតី Gotabaya. Rajapaska ដោយចាប់ឲ្យលោកទទួលខុសត្រូវចំពោះស្ថានភាពសេដ្ឋកិច្ច។ ពួកគេបានអំពាវនាវផងដែរ ចំពោះក្រុមគ្រួសារដ៏មានអំណាចឲ្យចាកចេញពីអំណាច ចោទប្រកាន់ពួកគេថាបានប្រព្រឹតិ្តអំពើពុករលួយនិងរំលោភអំណាច។ "នៅថ្ងៃដ៏ទៃទៀតកូនចៅរបស់ពួកយើងទៅលេងជីដូនជីតារបស់ពួកគេ ប៉ុន្តែថ្ងៃនេះយើងបាននាំពួកគេមកបង្ហាញនូវស្ថានភាពពិតប្រាកដនៅក្នុងប្រទេស" Dilani Niranjana បាននិយាយ ដែលបានមកចូលរួមជាមួយអ្នកតវ៉ានិងកូន២នាក់ អាយុ៨និង១០ឆ្នាំ។

“យើងមិនចង់និយាយថា អ្វីដែលកើតមានឡើងនៅក្នុងប្រទេសនិងវិលត្រឡប់ទៅកាន់ភូមិវិញ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មី។ នៅក្នុងវ័យក្មេងរបស់ពួកគេ ពួកគេគួរតែបានឃើញនូវការពិត និងរស់នៅជាមួយនិងការពិត” នាងបានបន្ថែម។ ប្តីរបស់ Niranjala, Usitha Gamage ដែលធ្វើជាអ្នកបើកបររថយន្តតាក់ស៊ីបាននិយាយថា លោកដូចជាបាក់ទឹកចិត្តនៅពេលដែលបានមើលដំណឺងជារៀងរាល់ព្រឹក អំពីការឡើងថ្លៃទំនិញយ៉ាងកំហុកជារៀងរាល់ថ្ងៃ។ “ខ្ញុំមានការសប្បាយចិត្តដែលការតស៊ូរនេះបានកើតមានឡើង និងបានផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹមនិងកម្លាំងចិត្ត” លោកនិយាយ។

"ឆ្នាំថ្មី បន្ទាប់ពីវាបានកន្លងផុតទៅ វានឹងមានភាពអស្ចារ្យសំរាប់ពួកយើង នេះគឺជាអ្វីដែលខ្ញុំបាននិយាយប្រាប់កូនរបស់ខ្ញុំ" លោកបានបន្ថែម។ ស្រីលង្ការក្នុង រយៈពេលប៉ុន្មានខែនេះ បានបន្តឲ្យមានការខ្វះខាតនូវប្រេង ម្ហូបអាហារនិងការខ្វះខាតចរន្តអគ្គីសនីជារៀងរាល់ថ្ងៃ។ ភាគច្រើននៃរបស់ទាំងអស់នោះត្រូវបង់ថ្លៃដោយរូបីយវត្ថុដែលពិបាករកជាទីបំផុតតែ ស្រីលង្ការកំពុងតែធ្លាក់ទៅក្នុងភាពក្ស័យធន ក្នុងការជំពាក់បំណុលបរទេសចំនួន២៥ពាន់លានដុល្លារដែលនឺងត្រូវសងក្នុងរយះពេល៥ឆ្នាំក្រោយ និង៧ពាន់លានដុល្លារទៀតនៅក្នុងឆ្នាំនេះ៕


ថ្ងៃព្រហស្បតិ៍, 14 ខែមេសា 2022 16:36  គុន ច័ន្ទរដ្ឋា