Reuters-
រុស្សីកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នាវាចម្បាំងរបស់ខ្លួននៅក្នុងសមុទ្ទខ្មៅបានរងគ្រោះយ៉ាងដំណំ និងនាវិករបស់ខ្លួនត្រូវបានជំលៀសចេញ បន្ទាប់ពីមានភ្លើងឆះបង្កទៅជាការផ្ទុះ ខណៈដែលមន្ត្រីអ៊ុយក្រែនបាននិយាយថា នាវាបាត្រូវមីស៊ីលបាញ់ត្រូវ។ ឧប្បទ្ទវហេតុនៅលើនាវាដែលបាញ់មីស៊ីល Moskva បានកើតឡើង បន្ទាប់ពីគ្រាប់រំសេវនៅលើនាវាបានផ្ទុះឡើង ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សំដីក្រសួងការពារប្រទេសរុស្សីបាននិយាយ។ "ដែលជាលទ្ធផលនៃការផ្ទុះគ្រាប់ និងមានភ្លើងឆេះនៅលើនាវា Moskva "។ គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។
Maksym Marshenko ចៅហ្វាយក្រុងនៅតំបន់ជុំវិញសមុទ្ទខ្មៅ កំពង់ផែ Odessa បាននិយាយតាមការបង្ហោះអនឡាញថា នាវាដែលមានទម្ងន់១២,៥០០ តោន បានត្រូវមីស៊ីល២គ្រាប់បាញ់ចំ ដោយមិនបានផ្តល់នូវភ័ស្តុតាង។ "មីស៊ីល Neptune ដែលល្បាតនៅក្នុងសមុទ្ទខ្មៅបានបង្កជាការខូចខាតយ៉ាងធ្ងន់ធ្ងរ" លោកបាននិយាយតាមអនឡាញ។ Reuters មិនអាចនឹងត្រួតពិនិត្យរកការពិតពីប្រភពឯករាជ្យណាមួយបានទេ។ អ៊ុយក្រែនបានព្រមាន កាលពីល្ងាចថ្ងៃពុធថា រុស្សីបានពង្រឹងនូវការខិតខំប្រឹងប្រែងនៅប៉ែកខាងកើត និងខាងត្បូង ដើម្បីស្វែងរកការកាន់កាប់ ទីក្រុង Mariupol ទាំងមូល។
រដ្ឋាភិបាលលោកខាងលិចបានបញ្ជូនសព្វាវុធបន្ថែមទៀត ដើម្បីជួយពង្រឹងអ៊ុយក្រែន។ ក្រសួងការពារប្រទេសរុស្សីកាលពីថ្ងៃពុធ បាននិយាយថាទាហ៊ានអ៊ុយក្រែនចំនួន១,០២៦នាក់មកពីក្ពលធំលេខ៣៦ រួមបញ្ចូលទាំងមេបញ្ជាការបានចុះចូលនៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធជាច្រើនសប្តាហ៍ និងថាកំពង់ផែត្រូវបានខ្លួនកាន់កាប់បានទាំងស្រុង។ ការចាប់យកកាន់កាប់នូវស្រុកដែលជាតំបន់ឧស្សហកម្ម Arzostal ដែលកងម៉ារីនរបស់អ៊ុយក្រែនកំពុងលាក់ខ្លួន នឹងផ្តល់ឲ្យរុស្សីកាន់កាប់ទាំងស្រុងនូវកំពង់ផែ Arzov ដែលជាចំណុចសំខាន់នៃសមុទ្ទ។
អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្សីបានធ្វើការវាយប្រហារទៅលើ Arzovstal និងកំពង់ផែ ប៉ុន្តែអ្នកនាំពាក្យបាននិយាយថា លោកមិនបានទទួលព័ត៌មានអំពីការចុះចូលនោះទេ។ "កងទ័ពរុស្សីបានបង្កើនសកម្មភាពនៃការវាយប្រហារទៅលើប៉ែកខាងកើត និងខាងត្បូង ប៉ុនប៉ងសងសឹកនឹងការបរាជ័យរបស់ខ្លួន" លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃយប់ថ្ងៃពុធតាមវីឌីអូ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថាពួកគេបានអស់គ្រាប់៕