BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ព័ន្ធមិត្តជាន់ខ្ពស់នៅអ៊ុយក្រែនត្រូវបានចាប់ខ្លួនអាជ្ញាធរបាននិយាយ

ថ្ងៃពុធ, 13 ខែមេសា 2022 09:48  គុន ច័ន្ទរដ្ឋា

2022-04-13 09.46.45 (1) (1)

Lviv-

អ៊ុយក្រែនកាលពីថ្ងៃអង្គារបាននិយាយថា គេបានចាប់ខ្លួនសម្ព័ន្ធមិត្តដែលជិតស្និទ្ធជាងគេនៅក្នុងប្រទេស ខណៈដែលប្រធានាធិបតី Vladimir Putin បានបញ្ជូនសញ្ញាយ៉ាងខ្លាំៗថា សង្រ្គាមនឹងបន្តទៅទៀត ដោយបានព្រមានថាការចរចារអាចឈានដល់ទីបញ្ចប់ហើយ។​ នៅក្នុងខែកុម្ភៈ អ៊ុយក្រែនបាននិយាយថា Victor Medvedchuk មេដឹកនាំនៃវេទិការក្រុមប្រឆាំងនៃគណបក្សនៃជីវិត បានរត់គេចចេញពីការឃុំឃាំងនៅក្នុងផ្ទះ បន្ទាប់ពីអាជ្ញាធរបានបើកនូវករណីស៊ើបអង្កេតពីបទក្បត់ជាតិប្រឆាំងនឹងរូបលោក។

ឥស្សរជនដែលនិយមរុស្សី ដែលនិយាយថា Putin គឺជាឪពុកធម៌របស់កូនស្រីលោក បានប្រកែកថាមិនបានធ្វើអ្វីខុសនោះទេ។ កាលពីថ្ងៃអង្គារ៍ អ្នកនាំពាក្យម្នាក់មិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរឿងនេះទេ។ "ជនក្បត់ជាតិដែលនិយមរុស្សីនិងជាភ្នាក់ងារចារកម្ម អ្នកត្រូវចងចាំ បទឧក្រឹដ្ឋរបស់អ្នកបានកណត់ដោយច្បាប់ដៃលគ្មានដែនកំណត់"  សេវាកម្មរបស់មន្ត្រីអ៊ុយក្រែនផ្នែកចារកម្មបានបង្ហោះនៅលើ FB ជាមួយនឹងរូបថត នៃ Medvedchulk  ដែលជាប់ខ្នោះដៃ។ កិច្ចប្រតិបត្តិការបានធ្វើឡើងដោយរហ័សដូចជាផ្លេកបន្ទោរ និងគ្រោះថ្នាក់នៅគ្រប់កំរិតនៃប្រតិបត្តិការណ៍ ប្រធានអង្គការ Ivan Bakanov បាននិយាយ។

អ្នកនាំពាក្យវិមានក្រឹមឡាំងម្នាក់ដែលបានបញ្ជាក់ទីភ្នាក់ងារសារព័ត៌មាន Tass បាននិយាយថាគេបានឃើញរូបថត និងមិនអាចនិយាយបានថា តើវាជាការពិតដែរឬអត់? ប៉ុន្មានម៉ោងមុននេះ Putin បានប្រើនូវការធ្វើអត្ថាធិប្បាយជាសាធារណៈរបស់លោកលើបញ្ហាទំនាស់ដែលកើតមានឡើងច្រើនជាង១សប្តាហ៍ ដើម្បីទទូចថារុស្សីបន្តនូវការប្រយុទ្ធរបស់ខ្លួនដោយស្ងៀមស្ងាត់និងប្រកបទៅដោយចង្វាក់ ដោយបញ្ជាក់នូវសេចក្តីត្រូវការដើម្បីទទួលបានជោគជ៏យផ្នែកសន្តិសុខ។ រថក្រោះរុស្សីបានដកថយពីអ៊ុយក្រែនភាគខាងជើង បន្ទាប់ពីលោកខាងលិចជឿថាជាបេសកកម្មដើម្បីកាន់កាប់រហ័សរដ្ឋធានីក្រុង Kyiv។

Putin ដែលបានបង្ហាញខ្លួននៅក្នុងទូរទស្សន៍រុស្សីនៅក្នុងថ្ងៃចាប់ផ្តើមនៃសង្រ្គាម បានដកខ្លួនចេញពីសាធារណៈ បន្ទាប់ពីរុស្សីបានដកខ្លួនចេញពីភាគខាងជើងនៃអ៊ុយក្រែនកាលពី២សប្តាហ៍មុន។ កាលពីថ្ងៃច័ន្ទលោកបានជួបជាមួយនឹងអធិការបតីអូទ្រីស។ ប៉ុន្តែការប្រជុំត្រូវបានរៀបចំធ្វើឡើងនៅក្នុងផ្ទះមួយនៅខាងក្រៅទីក្រុងមូស្គូនិងមិនបានបញ្ចេញនូវរូបភាពទេ ដែលវាផ្ទុយពីការជួបប្រជុំជាមួយមេដឹកនាំលោកខាងលិចដ៏ទៃទៀតមុនពេលដែលមានសង្រ្គាម។ រុស្សីបាននិយាយថាគេបានរៀបចំនូវអ្វីដែលគេហៅថា ប្រតិបត្តិការណ៍យោធាពិសេសមួយកាលពីថ្ងៃទី២៤ខែកុម្ភៈ ដើម្បីដកអាវុធអ៊ុយក្រែននិងវាយកំចាត់ពួក Nazi បែបថ្មី។

 

 


ថ្ងៃពុធ, 13 ខែមេសា 2022 09:48  គុន ច័ន្ទរដ្ឋា