Los Angeles times-WS-
លោកប្រធានាធិបតី Biden និងសមាជិកគណរដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក បានចំណាយពេលយ៉ាងច្រើនកាលពីថ្ងៃច័ន្ទ បញ្ចុះបញ្ចូលសមភាគីឥណ្ឌាដែលរហូតមកដល់ពេលនេះ មិនទទួលបានជោគជ័យក្នុងការបញ្ចុះបញ្ចូល ប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យធំជាងគេក្នុងពិភពលោក ដើម្បីចូលរួមក្នុងចលនាប្រឆាំងនឹងរុស្សី ដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងការកាប់សម្លាប់របស់យោធារុស្សីមកលើអ៊ុយក្រែន។ ក្នុងការជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីឥណ្ឌាតាមវីឌីអូ លោក Narendra Modi, Biden លើកសរសើរទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងញូវដែល្លី ដែលមានការរីកចម្រើនប្រកបទៅដោយអត្ថន័យក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
Modi បានឆ្លើយតបថាប្រទេសទាំង២ជាសម្ព័ន្ធមិត្តនៃធម្មជាតិ។ ប៉ុន្តែពួកគេមិនមែនជាសម្ព័ន្ធមិត្តនៅក្នុងវិបត្តិបច្ចុប្បន្ន ដែលជាឋាមពលសំរាប់លោកខាងលិច។ ឥណ្ឌាបានបោះឆ្នោតអនុប្បវាទនៅក្នុងការបោះឆ្នោតជាច្រើនដងនៅឯអ.ស.ប. ដើម្បីថ្កោលទោសរុស្សីក្នុងការឈ្លានពានទាំងងើល ដែលបង្កឲ្យមានជនស៊ីវិលជាច្រើនពាន់នាក់ បានបាត់បង់ជីវិត និងមនុស្សចំនួន៤,៥លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេស។ រដ្ឋាភីបាលលោក Biden និយាយថា លោកជឿថា ប្រធានាធិបតីរុស្សី Vladimir Putin កំពុងតែប្រព្រឹត្តិនូវឧក្រឹដ្ឋកម្មសង្រ្គាម។
“វាជាចំណុចដ៏ស្វិតស្វាញសំរាប់ឥណ្ឌា រវាងថ្មនិងវត្ថុរឹងមួយ” លោក Vikram Sing ដែលជាអ្នកជំនាញនៅក្នុងវិទ្យស្ថានសន្តិភាពក្នុងសហរដ្ឋអាមេរិក ដែលជាក្រុមស្រាវជ្រាវនៅទីក្រុងវ៉ាស៊ិនតោន បាននិយាយ។ ឥណ្ឌាបានពឹងពាក់ទាំងស្រុងទៅលើអាវុធរបស់រុស្សី ដែលមានទំនាក់ទំនងដ៏យូរលង់ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៧១ ជាមួយចិនដែលគាំទ្រដោយរុស្សី ខណៈដែលប៉ាគីស្ថាន និងឥណ្ឌាជាសត្រូវដ៏ជូរចត់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ឥណ្ឌាក៏ពឹងពាក់ផងដែរ ទៅលើដីរបស់រុស្សីសំរាប់ផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ប្រជាពលរដ្ឋ១,៤ពាន់លាននាក់របស់ខ្លួន។
Singh បាននិយាយថា សំរាប់ឥណ្ឌាតម្លៃប្រេងឥន្ធនៈឡើងខ្ពស់មិនមែនមានន័យថា ត្រូវរកប្រេងបូមបន្ថែមទៀតនោះទេ វាមានន័យថាអសន្តិសុខស្បៀង និងការអត់ឃ្លាន។ “ប្រជាពលរដ្ឋឥណ្ឌាក៏មានការរន្ធត់ចិត្តដូចអ្នកដ៏ទៃទៀតដែរ ប៉ុន្តែឥណ្ឌាជាប្រទេសមួយដែលក្រ” Singh បាននិយាយ “ក្នុងការប្រថុយប្រថានដុតទំនាក់ទំនងជាមួយរុស្សី វាមិនច្បាស់ជាដាំដូងទេ”។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋការលោក Biden ដែលបាននិយាយជាមូយអ្នកយកព័ត៌មាន បន្ទាប់ពីការជជែកជាមួយ Modi បាននិយាយថា មេដឹកនាំទាំង២ បានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានសួរឬឆ្លើយឲ្យបានច្បាស់លាស់លើបញ្ហាក្នុងការគាំទ្រនោះទេ៕