BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអូស្រ្តាលីនឹងបន្តកៀបសង្កត់លើកោះសូឡូម៉ុងក្នុងការធ្វើទំនាក់ទំនងយោធាជាមួយចិន

ថ្ងៃអង្គារ, 12 ខែមេសា 2022 13:42  គុន ច័ន្ទរដ្ឋា

 

https___cdn.cnn.com_cnnnext_dam_assets_220328225925-pm-sogavare-beijing-file-10092019

នាយករដ្ឋមន្ត្រី Scott Morrison និយាយថាលោកនឹងបន្តកៀបសង្កត់ទៅលើកោះសូឡូម៉ុងក្នុងការធ្វើទំនាក់ទំនងយោធាបច្ចុប្បន្នជាមួយចិន។ការពង្រីករបស់ទីក្រុងប៉េកាំងចូលទៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមមន្ត្រីសន្តិសុខអូស្ត្រាលីទោះបីជានាយករដ្ឋមន្ត្រីនៃកោះសូឡូម៉ុង Manasseh Sogvare បានធ្វើការធានាថារដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតិឲ្យចិនរៀបចំនូវមូលដ្ឋានយោធានៅទីនោះក៏ដោយ។“យើងបានបន្តដាក់គំនៀបទៅលើការផ្លាស់ប្តូរវេនដែលអាចធ្វើទៅបាននៃនាវាឬក៏របស់អ្វីផ្សេងទៀតដែលនឹងស្វែងរកចូលទៅកាន់កោះសូឡូម៉ុងហើយនេះជារឿងដ៏សំខាន់ដែលយើងនឹងបន្តដាក់ការកៀបសង្កត់” Morrison បាននិយាយ។

“ក្នុងពេលជាមួយគ្នានោះដែរយើងនឹងគោរពជានិច្ចនូវការពិតដែលថាកោះសូឡូម៉ុងគឺជារដ្ឋអធិបតេយ្យ”។កោះសូឡូម៉ុងបានបង្កើននូវទំនាក់ទំនងជាមួយចិនចាប់តាំងពីបានផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ពីឆ្នាំ២០១៩ដែលវានៅតែជារឿងដ៏សំខាន់នៅក្នុងស្រុក។ការបះបោរនៅក្នុងស្រុកបានផ្ទុះឡើងនៅក្នុងខែធ្នូឆ្នាំ២០២១នៅក្នុងក្រុងHoniaraបានរាលដាលដោយសារតែការផ្លាស់ប្តូរនេះ។នៅពេលដែលការបះបោរបានផ្ទុះឡើង Sogavare បានសំណូមពរឲ្យអូស្ត្រាលីធ្វើការអន្តរាគមន៍ជាបន្ទាន់ ដែលអាចនឹងដាក់ពង្រាយនូវកងអន្តរាគមន៍ក្នុងរយៈពេល២៤ម៉ោង តាមរយះការដែលមានកិច្ចព្រមព្រៀងជាទ្វេភាគី។

11167132-3x2-940x627

Papuo New Guinea , Fiji, និង New Zealand ក៏បានបញ្ជូននូវបុគ្គលិកដែលនេះ គឹជាការឆ្លើយតបទៅនឹងបញ្ហាតំបន់ដែលបច្ចុប្បន្ននេះគឺជាកងកម្លាំងជំនួយអន្តរជាតិអូស្ត្រាលីបានប្រកាសហើយគេនឹងបន្តនូវវត្តមាននេះរហូតដល់ទៅឆ្នាំ២០២៣។ប៉ុន្តែមុខព្រួញសំដៅជនជាតិចិនក្នុងអំឡុងពេលមានការបះបោរបានបង្កើតផងដែរនូវហេតុផលមួយសំរាប់ការធ្វើវិភាគទានរបស់រដ្ឋាភិបាលចិនដើម្បីផ្តល់នូវសន្តិសុខសំរាប់ទីក្រុងHoniara។ចាប់តាំងពីពេលនោះមកចិនបានបញ្ជូនមន្ត្រីប៉ូលីសខាងទំនាក់ទំនងដើម្បីមកហ្វឹកហ្វឺនកងកម្លាំង ប៉ូលីសសូឡូម៉ុងដើម្បីថែររក្សាររបៀបរៀបរយ។

កោះសូឡូម៉ុងបាននិយាយថាគេនឹងមិនអនុញ្ញាតិឲ្យចិនកសាងនូវមូលដ្ឋានយោធាដែលគេស្វែងរកដើម្បីប្រឆាំងទៅនឹងការព្រួយបារម្ភរបស់អន្តរជាតិលើរឿងដែលខ្លួនមានទំនាក់ទំនងជាមួយនឹងចិន។ប៉ុន្តែការទទូចនេះបានសម្រួលឲ្យមានការព្រួយបារម្ភតិចតួចណាស់អំពីកិច្ចព្រមព្រៀងពីប្រទេស៣ដែលធ្លាប់មានប្រពៃណីជាដៃគូរ គឺ ញូវ ហ្សេឡង់ អូស្ត្រាលី និងអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ រដ្ឋាភិបាលកោះសូឡូម៉ុង បាននិយាយថា ផ្ទុយពីការផ្តល់ព័ត៌មានមិនពិតដែលធ្វើឡើងដោយក្រុមប្រឆាំងនឹងរដ្ឋាភិបាល កិច្ចព្រមព្រៀងមិនបានអញ្ជើញចិនឲ្យមករៀបចំនូវមូលដ្ឋានយោធានោះទេ។


ថ្ងៃអង្គារ, 12 ខែមេសា 2022 13:42  គុន ច័ន្ទរដ្ឋា