BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទីក្រុង គ័ងជូ បានបិទជាច្រើនកន្លែងចំពោះអ្នកទើបមកដល់ ខណៈដែលប្រទេសចិនកូវីដបានផ្ទុះយ៉ាងខ្លាំង

ថ្ងៃចន្ទ, 11 ខែមេសា 2022 15:15  គុន ច័ន្ទរដ្ឋា

មជ្ឍមណ្ឌលនៃ ក្រុង គ័ងជូ (Guangzhou) បានបិទទ្វាចំពោះអ្នកដែលទើបានមកដល់កាលពីថ្ងៃច័ន្ទ ខណៈដែលចិនបានប្រយុទ្ធទប់ទល់នឹង COVID-19 ដែលបានកំពុងផ្ទុះនៅក្នុងទីក្រុងដ៏ធំនៅទីក្រុងភាគខាងកើត។ សៀងហៃបានចាប់ផ្តើមផ្ទុះឡើងយ៉ាងខ្លាំង ជាមួយនឹង២៦,០៧៨ករណី ដែលបានប្រកាសកាលពីថ្ងៃច័ន្ទ ដែលមានតែ៩១៤ករណីប៉ុណ្ណោះទេដែលបង្ហាញរោគសញ្ញា។ ទីក្រុងដែលមានមនុស្សចំនួន២៦លាននាក់ដែលកំពុងស្ថិតនៅក្នុងស្ថានភាពបិទខ្ទប់យ៉ាងតឹងរ៉ឹង ដែលក្នុងនោះមានមនុស្សជាច្រើនត្រូវបានឃុំមិនឲ្យចេញពីផ្ទះរហូតដល់ទៅ៣សប្តាហ៍។

CT5GAUW5FVKCBOKWQVCNPNNBWY

មិនមានការបិទខ្ទប់ដូចនេះបានប្រកាសនៅឡើយសំរាប់ Guangzhou ដែលជាទីក្រុងដែលមានប្រជាជន១៧លាននាក់ស្ថិតនៅទិសពាយ័ព្យនៃក្រុងហុងកុង ដែលជាទីតាំងនៃក្រុមហ៊ុនធំៗជាច្រើននិងជាអាកាសយានដ្ឋាន ចិនដ៏ធំជាងគេ ដែលទើបតែមាន២៧ករណីបានរាយការណ៍នៅក្នុងទីក្រុងកាលពីថ្ងៃច័ន្ទ។ទោះជាយ៉ាងណាសាលាបឋមសិក្សារនិងអនុវិទ្យាល័យត្រូវបានផ្លាស់ប្តូរឲ្យរៀនតាមអនឡាញ បន្ទាប់ពីមានការចាប់ផ្តើមឆ្លងអ្នកនៅនឹងកន្លែងចំនួន២៣ករណីត្រូវបានតាមដានកាលពីសប្តាហ័មុន។ មជ្ឍមណ្ឌលពិពណ៏មួយត្រូវបានបង្វែរឲ្យទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន បន្ទាប់ពីអាជ្ញាធរបាននិយាយកាលពីពេលថ្មីៗនេះថា គេនឹងចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំនៅទូទាំងទីក្រុង។

មានតែប្រជាជនដែលមានការចាំបាច់ត្រូវចាកចេញពី Guangzhou អាចធ្វើដូច្នេះបាន និងបើសិនជាគេធ្វើតេស្តអវិជ្ជមាននៃវីរុសក្នុងរយៈពេល៤៨ម៉ោងនៃការចាកចេញ អ្នកនាំពាក្យទីក្រុង Chen Bin បាននិយាយនៅក្នុងសេចក្តីប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ចិនបានប្រកាន់យកយុទ្ធសាស្ត្រគ្មានកូវីដក្នុងការដោះស្រាយទៅនឹងការផ្ទុះនៃជម្ងឺនេះជាមួយនឹងការរិតត្បិតដោយដាក់ឲ្យនៅឯកានិងការធ្វើតេស្តយ៉ាងធំ ទោះបីជាមានការត្អូញត្អែរអំពីការខ្វះខាតម្ហូបអាហារនិងគ្រឿងបរិក្ខាពេទ្យ។

Guangzhou covid-19 1

រដ្ឋាភិបាលចិននិងប្រព័ន្ធផ្សព្វផ្សាយដែលត្រួតត្រាដោយរដ្ឋបានចាប់ផ្តើមរឹតបន្តឹងនិងការពារព័ត៌មានអំពីបញ្ហាកូវីដ-19 ការត្អូញត្អែរផ្សេងៗដែលនាំឲ្យមានការបែកធ្លាយព័ត៌មានដែលជាវិធានការការពារត្រួតត្រាការពារមាតិការរឿងតាមអនឡាញនីងវាយបកចំពោះការរិគន់របស់បរទេស។ អ្នកនាំពាក្យក្រសួងការបរទេស ហ្សាខារ៉ូវ៉ា លីជៀង (Zhakharova Lijiang) កាលពីថ្ងៃអាទិត្យបាននិយាយថា ចិនបានបញ្ជូនការតវ៉ាជាឧឡារិករបស់ខ្លួននៅសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានផ្តល់ដំបូន្មានចំពោះជនជាតិអាមេរិកឲ្យពិចារណារមុននឹងធ្វើដំណើរទៅកាន់ប្រទេសចិន៕


ថ្ងៃចន្ទ, 11 ខែមេសា 2022 15:15  គុន ច័ន្ទរដ្ឋា