BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្តធុនធំបុកកិនមនុស្សស្លាប់ចំនួន៣នាក់ ទាំងព្រឹកព្រលឹម

ថ្ងៃចន្ទ, 11 ខែមេសា 2022 11:00  លាង ឡា

photo_2022-04-11_10-43-32C

ភ្នំពេញ៖ អ្នកជិះម៉ូតូឌុបគ្នាចំនួន៣នាក់ ត្រូវបានរថយន្តធុនធំសណ្តោងកុងតឺន័រ បុកនិងកិន    បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ មានឈ្មោះ គង់ សុធារិទ្ធ អាយុ២៤ឆ្នាំ ,ឈ្មោះ នៅ ប៊ុនណា អាយុ២៣ឆ្នាំ និងឈ្មោះ អំ កំពូល អាយុ២៣ឆ្នាំ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញអ្នករងគ្រោះទាំង៣នាក់ បើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CB-8957 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញបុរសម្នាក់បានបើករថយន្តសណ្តោងទូកុងតឺន័រ មិនចាំស្លាកលេខ តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ជ្រុលទៅបុកម៉ូតូពេញទំហឹង រួចកិនពីលើ   បណ្តាលឱ្យបុរស៣នាក់ស្លាប់នៅកន្លែងកើតហេតុ រីឯរថយន្តកុងតឺន័រ ក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកអ្នកបើករថយន្តបង្កហេតុយកមកចាត់ការបន្តតាមនីតិវិធី និហបានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2022-04-11_10-43-32 (2)M


 


ថ្ងៃចន្ទ, 11 ខែមេសា 2022 11:00  លាង ឡា