BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល កំណត់យកខេត្តចំនួន៤ លើកលែងកាតព្វកិច្ចពាក់ម៉ាស់

ថ្ងៃចន្ទ, 11 ខែមេសា 2022 09:35  លាង ឡា

photo_2022-04-11_09-20-25c

ភ្នំពេញ៖ ខេត្តចំនួន៤ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសសម្រាប់ជាគោលដៅលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ខេត្តទាំង៤ ដែលបានដាក់ចេញជាគោលដៅលើកលែងកាតព្វកិច្ចពាក់ម៉ាស់ រួមមាន៖ ខេត្ត រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តព្រះវិហារ។

សម្ដេចតេជោ បានបញ្ជាក់ថា ទោះបីក្នុងខេត្តទាំង៤នេះ មិនតម្រូវឲ្យពាក់ម៉ាស់មែន ប៉ុន្តែទុកលទ្ធភាពជូនដល់ប្រជាជនជាអ្នកសម្រេចចិត្តដោយខ្លួនឯងថា តើត្រូវពាក់ម៉ាស់ ឬក៏មិនគួរពាក់នៅក្នុងខេត្តទាំង៤នេះ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងដែរថា ក្រៅពីស្ថិតនៅក្នុងខេត្តទាំង៤ អ្នកទៅពីកន្លែងផ្សេងចូលទៅទាំង៤នេះ មិនពាក់ម៉ាស់ក៏បានដែរ ក៏ប៉ុន្តែនៅពេលដែលចេញផុតពីខេត្តទាំងនេះ ហើយចូលទៅកាន់ដែនដីខេត្តផ្សេង ចាំបាច់ត្រូវតែពាក់ម៉ាស់។

យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់អាជ្ញាធរក្នុងខេត្តទាំងបួន ត្រូវប្រុងប្រៀបអំពីវិធានការធ្វើតេស្តរហ័ស និងបានអំពាវនាវចំពោះប្រជាពលរដ្ឋត្រូវសហការណ៍ ហើយក្នុងករណីមានការសង្ស័យត្រូវធ្វើតេស្តបន្ទាន់៕

photo_2022-04-11_09-20-24m


 


ថ្ងៃចន្ទ, 11 ខែមេសា 2022 09:35  លាង ឡា