France24-
លោកប្រធានាធិបតី Emmanuel Macron បានប្រឈមទៅនឹងហ្វូងមនុស្សនៅក្នុងទីលាននៅក្នុងការបោះឆ្នោតជុំទី១ នៃប្រធានាធិបតីបារាំងនខណៈដែលលោកបានដឹកមុខក្នុងការស្ទាបស្ទង់មតិជាកញ្ចប់ មិនមានប្រធានធិបតីណាដែលនៅក្នុងតំណែងត្រូវបានជាប់ឆ្នោតម្តងទៀតនោះទេចាប់តាំងពីឆ្នាំ២០២ DW បានរាយការណ៍ជាចុងក្រោយ។ Macron ត្រូវប្រឈមមុខជាមួយគូរ ប្រជែងចំនួន១១នាក់ ពីក្រុមនិយមឆ្វេងជ្រុលនិងស្តាំជ្រុល។ ការស្ទាបស្ទង់មតិបានបង្ហាញថាមានអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តនៅឡើយនៅមានច្រើន។
គ្រោះថ្នាក់សម្រាប់ការបោះឆ្នោតមានហារនិភ័យខ្ពស់សម្រាប់លោកប្រធានាធិបតីបារាំ Emmanuel Macron។ រហូតមកទល់នឹងប៉ុន្មានសប្តាហ៍កន្លងទៅ ការស្ទាបស្ទង់មតិបានបង្ហាញថាវាជាការឈ្នះស្រួលសម្រាប់លោកប្រធានាធិបតី Macron។ ប៉ុន្តែការចូលទៅយឺតក្នុងយុទ្ធនាការឃោសនានិងការផ្តោតការយកចិត្តទុកដាក់របស់លោកទៅក្នុងផែនការដែលមិនសូវមានប្រជាប្រីយ៍ភាពក្នុងកាតតម្លើងនូវអាយុចូលនិវត្តិន៍ បានទាញអត្រារបស់លោកឲ្យធ្លាក់ចុះ។ ជនជាតិបារាំងបានកើនឡើងក្នុងការព្រួយបារម្ភទៅលើការឡើងថ្លៃទំនិញដូចជាម្ហូបអាហារនិងថាមពល ដែលវាក្លាយទៅជាការដាក់គំនាបទៅលើការបោះឆ្នោត។
បើសិនជា Macron ឈ្នះឆ្នោត លោកនឹងក្លាយទៅជាប្រធានាធិបតីបារាំងទី១បន្ទាប់ពី Jacques Chirac ក្នុងឆ្នាំ២០០២ ដែលឈ្នះឆ្នោតក្នុងអាណត្តិទី២។ ខណៈដែលមានបេក្ខជនយ៉ាងច្រើនរហូតដល់១២នាក់ រួមទាំងលោក Manuel Macron ដែលមកពីបណ្តាបក្សនយោបាយទូទាំងប្រទេសបារាំងដែលកំពុងតែប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតនៅជុំទី១។ ការស្ទាបស្ទង់មតិបានព្យាករណ៍ថា Macron និងមេដឹកនាំដែលនិយមស្តាំជ្រុល Marine Le Pen នឹងដឹកនាំកញ្ចប់នៃការបោះឆ្នោតជុំទី១ នឹងឆ្ពោះទៅរកជុំទី២ និងមេដឹកនាំឆ្វេងនិយមជ្រុល Jean Luc Melenchon នឹងទំនងជាស្ថិតនៅក្នុងថ្នាក់ទី៣។
បេក្ខជននៃគណបក្សប្រពៃណីបារាំង គណបក្សសាធារណរដ្ឋដែលប្រកាន់ស្តាំនិយម និងគណបក្សសង្គមនិយមខាងឆ្វេង ទំនងជានឹងត្រូវបានទាត់ចេញពីការបោះឆ្នោតជុំទី១ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានតាមមើលយ៉ាងយកចិត្តទុកដាក់នៅទូទាំងអឺរ៉ុប ខណៈដែលវានឺងមានផលប៉ះពាល់មិនមែនត្រឹមតែទិដ្ឋភាពនយោបាយក្នុងប្រទេសបារាំងតែប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ដល់អឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផង។ Macron ត្រូវបានគេមើលឃើញថាជាអ្នកកណ្តាលដែលនិយមសហគមន៍អឺរ៉ុប ប៉ុន្តែគូរប្រជែងរបស់លោក Le Pen ដែលជាអ្នកឆ្វេងនិយមជ្រុលត្រូវបានគេមើលឃើញថាជាអ្នកមិនសូវចូលចិត្តអឺរ៉ុប។