BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩

ថ្ងៃអាទិត្យ, 10 ខែមេសា 2022 11:08  លាង ឡា

photo_2022-04-09_20-50-31

ភ្នំពេញ៖ ប្រទេសកម្ពុជា បានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងតារាងវាយតម្លៃរបស់សារព័ត៌មានជប៉ុន Nikkei បានឱ្យដឹងថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោក គឺអេមីរ៉ាតអារ៉ាប់រួមដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជា ឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៥៩១៤នាក់ និងមានករណីស្លាប់ ចំនួន៣០៥៥នាក់។ ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវលទ្ធផលចាក់វ៉ាក់សាំង ប្រមាណ៩២,៧៨ភាគរយ បើធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តតាមម៉ាស៊ីនធំ PCR សម្រាប់អ្នកដំណើរមកពីបរទេសរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា និងការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ព្រមទាំងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ រួមមានទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ផងដែរ៕

photo_2022-04-09_20-50-36


 


ថ្ងៃអាទិត្យ, 10 ខែមេសា 2022 11:08  លាង ឡា