រុស្ស៊ីបានសម្តែងនូវការសោកសង្រេងចំពោះសោកនាដកម្មរបស់កងទ័ពរបស់គេក្នុងការឈ្លានពានចូលទៅកាន់អ៊ុយក្រែន ដោយពណ៌នាថាជាសោកនាដកម្មក្នុងការដែលកងទ័ពមានការស្លាប់អស់ជាច្រើននិងការខូចខាតនៃសេដ្ធកិច្ចដែលកើតចេញពីការដាក់ទណ្ឌកម្ម ខណៈដែលអ៊ុយក្រែនបានដកចេញពីទីក្រុងភាគខាងកើតពីមុននិងចូលរួមរង់ចាំការវាយប្រហារដ៏ធំមួយទៀត។ក្នុងរយៈពេល៦សប្តាហ៍នៃការចូលឈ្លានពានរបស់រុស្សីបានបង្ករឲ្យមានជនភៀសខ្លួនចំនួន៤លាននាក់ចាកចេញទៅក្រៅប្រទេសស្លាប់និងរងរបួសជាច្រើនរយពាន់នាក់ ហើយប្រែក្លាយទីក្រុងឲ្យទៅជាគំនរបាក់បែក នឹងបានធ្វើឲ្យមានការដាក់ទណ្ឌកម្មទៅលើមេដឹកនាំនិងក្រុមហ៊ុនក្នុងប្រទេសរុស្ស៊ី។
នៅក្នុងទង្វើរមួយជានិម្មិត្តរូប មហាសន្និបាតអ.ស.ប. បានព្យួររុស្សីពីក្រុមប្រឹក្សារសិទ្ធមនុស្ស ដោយបានបញ្ចេញនូវការព្រួយបារម្ភពីការបន្តនូវការរំលោភសិទ្ធមនុស្សនិងវិបត្តិមនុស្សធម៌” បន្ទាប់មករុស្ស៊ីក៏បានចាកចេញពីក្រុមប្រឹក្សារ ។រុស្ស៊ីកាលពីពេលមុនបានទទួលស្គាល់ថាការវាយប្រហាររបស់ពួកគេមិនមានការរីកចម្រើនយ៉ាងឆាប់រហ័សទៅតាមការចង់បាន ប៉ុន្តែកាលពីថ្ងៃព្រហស្បត៍ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmytry Peskovបានរៀបរាប់ពីការស្លាប់ថា យើងបានបាត់បង់ជីវិតកងទ័ពច្រើនណាស់ ហើយលោកបានប្រាប់ The-sky Newsថា នេះជាសោកនាដកម្មដ៏ធំសំរាប់យើង។
អគ្គសេនាធិការកងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីបានផ្តោតទៅលើការកាន់កាប់ទីក្រុងកំពង់ផែដែលកំពុងឡោមព័ទ្ធនៅភាគខាងត្បូង Mariupol ដែលកំពុងប្រយុទ្ធគ្នានៅភាគខាងកើតនៃទីក្រុង Izum និងបានទម្លាយដោយកងទ័ពអ៊ុយក្រែននៅជិត Donetsk។ អ៊ុយក្រែនបាននិយាយថាគេមានបំណងនឹងបើកច្រកល្បៀងមនុស្សធម៌ចំនួន១០នៅថ្ងៃសុក្រ ប៉ុន្តែជនស៊ីវិលបានព្យាយាមចាកចេញពីMariupolនឹងត្រូវតែប្រើយានជំនិះឯកជនរបស់ខ្លួន។រុស្ស៊ីនឹងត្រូវប្រឈមមុខនឹងការលំបាកក្នុងស្ថានភាពសេដ្ឋកិច្ចខ្លាំងជាងគេដែលមានរយៈពេល៣០ឆ្នាំដោយយោងទៅលើទណ្ឌកម្មសេដ្ឋកិច្ចដែលពុំដែលមានពីមុនមកពីលោកខាងលិច។
លោកនាយករដ្ឋមន្ត្រី Mikhail Mishustin បាននិយាយថា សភាអាមេរិកដែលបានដកលក្ខន្តិកៈជាប្រទេសដែលគេនិយមពេញចិត្ត (Most Favored Nation)គីជាការបំផ្លាញរុស្ស៊ីដ៏ធំបំផុត។រុស្ស៊ីបានរៀបចំនូវអ្វីដែលគេហៅថាប្រតិបត្តិការយោធាពិសេសកាលពីថ្ងៃទី២៤ខែកុម្ភៈដើម្បីកំចាត់ពួកNaziនៅក្នុងអ៊ុយក្រែន អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានច្រានចោលនូវការចោ៛ប្រកាន់នេះថាជាលេសប្រឌិត។