BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកភាពឱ្យសិក្សាច្បាប់ ស្ដីពីការពពោះជំនួសឡើងវិញ

ថ្ងៃសុក្រ, 08 ខែមេសា 2022 10:11  លាង ឡា

photo_2022-04-08_09-55-48c (1)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឯកភាពឱ្យ ស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាសិក្សាឡើងវិញអំពីច្បាប់ ស្ដីពីការពពោះជំនួស ក្រោយពីច្បាប់នេះ ត្រូវបានផ្អាកការសិក្សាមួយរយៈ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ឱ្យដឹងថា ច្បាប់ ស្ដីពីការពពោះជំនួស ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៦។ ច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា ដូច្នេះទាមទារឱ្យមានការសិក្សាពីបណ្ដាប្រទេសជិតខាង។

ពាក់ព័ន្ធទៅនិងច្បាប់ពពោះជំនួស សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដសិក្សាពីបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ក៏ដូចជា អន្ដរជាតិ ដែលប្រទេសនោះធ្លាប់បានធ្វើរួចហើយ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប៉ុន្ដែក្រោយមកប្រទេសទាំងនោះ បានលុបច្បាប់នេះចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុ នៃការលុបចោលច្បាប់នេះផងដែរ៕

photo_2022-04-08_09-55-47m


 


ថ្ងៃសុក្រ, 08 ខែមេសា 2022 10:11  លាង ឡា