BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចប្រជុំរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ពុំមានសញ្ញាវិជ្ជមាន

ថ្ងៃព្រហស្បតិ៍, 07 ខែមេសា 2022 09:21  លាង ឡា

photo_2022-04-07_08-54-40m

ភ្នំពេញ៖ កិច្ចប្រជុំស្វែងរកដំណោះស្រាយវិវាទការងាររវាងអតីតបុគ្គលិក ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ នៅពុំទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ ប៉ុន្តែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ថ្ងៃប្រជុំបន្តទៀត ដើម្បីស្វែងរកលទ្ឋភាពបញ្ចប់វិវាទនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ ប៉ុន្តែកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដែរថា ទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងក៏នឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

សូមបញ្ជាក់ដែរថា ការតវ៉ារបស់អតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងក្រោយពីក្រុមហ៊ុន បានកាត់បុគ្គលិក ចំនួន៣៦៥នាក់ ចេញពីការងារនៅអំឡុងដើមឆ្នាំ និងពាក់កណ្តាលឆ្នាំ២០២១កន្លងទៅ។

ក្រុមហ៊ុនណាហ្គាវើល ធ្លាប់បានបញ្ជាក់ថា ការកាត់បន្ថយ និងបញ្ឈប់បុគ្គលិកមួយចំនួន គឺបន្ទាប់ពីក្រុមហ៊ុន បានជួបវិបត្តិដោយសារការរាតត្បាតជំងឺកូវីដ-១៩ ខណៈត្រឹមឆមាសទី១ ក្រុមហ៊ុន បានខាតបង់ថវិកាជាង៧០លានដុល្លារ៕

photo_2022-04-07_08-54-41

photo_2022-04-07_08-54-41 (2)


 


ថ្ងៃព្រហស្បតិ៍, 07 ខែមេសា 2022 09:21  លាង ឡា