Washington-
ទណ្ឌកម្មដាក់លើរុស្សីលើរឿងសង្រ្គាមក្នុងអ៊ុយក្រែនអាចផ្តល់ឲ្យចិនយល់នូវផលវិបាកដែលខ្លួនអាចនឹងប្រឈមបើសិនជាខ្លួនផ្តល់នូវការគាំទ្រផ្នែកសម្ភារៈទៅឲ្យទីក្រុងមូស្គូ អនុរដ្ឋមន្ត្រីក្រសួងការបរទេស Wendy Sherman បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ Sherman បាននិយាយការដាក់ទណ្ឌកម្មជាបន្តបន្ទាប់និងការត្រួតពិនិត្យលើការនាំចេញសហការណ៍ក្នុងចំណោមសម្ព័ន្ធមិត្តនិងដៃគូរប្រឆាំងទៅនឹងលោកប្រធានាធិបតី Vladimir Putin សេដ្ឋកិច្ចរបស់ប្រទេសនិងក្រុមអភិជន អាចជាឧទាហរណ៍សំរាប់មេដឹកនាំ Xi Jing Ping។
“ខ្ញុំគិតថា វានឹងផ្តល់ឲ្យលោកប្រធានាធិបតី Xi JingPing យល់បានច្បាស់ នូវអ្វីដែលអាចនឹងមកដល់តាមរបៀបរបស់លោកធ្វើ ការពិត ការគាំទ្រ Putin ជាសម្ភារៈ” Sherman បានប្រាប់គណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស។ លោកស្រីបាននិយាយថាទីក្រុងប៉េកាំងគួរតែចាប់យកនូវមេរៀនដ៏ត្រឹមត្រូវពីកិច្ចសហប្រតិបត្តិការណ៍នៃការឆ្លើយតបរបស់លោកខាងលិចលើរឿងអ៊ុយក្រែនដោយទង្វើរណាមួយរបស់ចិនក្នុងការចាប់យកកោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងដោយលទ្ធិប្រជាធិបតេយ្យដោយកម្លាំងគឺជារឿងដែលមិនអាចទទួលយកបានទេ។
យើងសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិនយល់ថាទង្វើរដូចនេះនឹងបានឃើញនូវការឆ្លើយតបពីសហគមន៍អន្តរជាតិ មិនមែនតែពីសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ លោកស្រីនិយាយដោយចង់យោងទៅរកសាធារណរដ្ឋប្រជាមានិតចិន។ ចិនបានបដិសេធក្នុងការថ្កោលទោសសកម្មភាពរុស្សីក្នុងអ៊ុយក្រែន ឬក៏ហៅថាជាការឈ្លានពាននិងបានរិះគន់ទណ្ឌកម្មលោកខាងលិចលើក្រុងមូស្គូ ទោះជាយ៉ាងណាក៏ដោយមន្ត្រីការទូតជាន់ខ្ពស់ចិនបាននិយាយកាលពីសប្តាហ៍មុនថា ប៉េកាំងមិនមានចេតនាក្នុងការបញ្ចៀសទណ្ឌកម្មទាំងនោះទេ។
ទីក្រុងប៉េកាំងបានអភិវឌ្ឍន៍ក្នុងការបង្កើនឡើងនូវចំណងទាក់ទងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីនេះ រួមបញ្ចូលទាំងការប្រកាសនូវដៃគូរគ្មានព្រំដែនកាលពីខែកុម្ភៈ។ Sherman បាននិយាយថា ទីក្រុងប៉េកាំងបានបង្ហាញសញ្ញានៃការមានទំនាស់ ក្នុងការមានទំនាក់ទំនងជិតស្និទ្ធភ្ជាប់ជាមួយរុស្សី រួមបញ្ចូលទាំងបន្ទាប់ពីមានរូបភាពនៃសាកសពនៃជនស៊ីវិលដែលបានបាញ់យ៉ាងជិតនៅប៉ែកខាងជើងនៃទីក្រុងអ៊ុយក្រែននៃ Bucha នៅពេលដែលបានចាប់កាន់កាប់មកវិញពីកងទ័ពរុស្សី។