BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គស្នងការ ដាក់បញ្ជាដល់កងកម្លាំងឱ្យពង្រឹងសន្តិសុខដើម្បីធានាបរិយាកាសសង្គម

ថ្ងៃពុធ, 06 ខែមេសា 2022 19:16  លាង ឡា

photo_2022-04-06_19-13-21 (1)

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានជំរុញដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ឱ្យខិតខំពង្រឹងការការពារ ពិសេសជម្រុញវិធានការកាត់បន្ថយបទល្មើសទូទៅដើម្បីធានាឲ្យបាននូវបរិយាកាសសង្គម។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះថា នៅក្នុងកិច្ចប្រជុំនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តោតទៅលើការវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការសម្រាប់ត្រីមាសទី១ ដែលសភាពការណ៍មានលក្ខណៈល្អប្រសើរ។

អ្នកនាំពាក្យបានឱ្យដឹងបន្តថា បើទោះបីជាមានបញ្ហាខ្លះៗពាក់ព័ន្ធនិងការបង្កចលាចលក្នុងសង្គម ការបំពុលព័ត៌មានតាមបណ្តាញសង្គម ប៉ុន្តែរាល់បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ននិងបានចាត់វិធានការពង្រឹងបន្ថែមតាមវិធានការសន្តិសុខជារួម និងតាមជំនាញ ជាពិសេសជម្រុញវិធានការកាត់បន្ថយបទល្មើសជាទូទៅដើម្បីធានាឲ្យបាននូវបរិយាកាសសង្គម។

អ្នកនាំពាក្យបានឱ្យដឹងបន្ថែមថា នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់បញ្ជាឱ្យអនុវត្តនៅចំនុចមួយចំនួនរួមមាន ៖
ទី១-ការពារឲ្យបានដាច់ខាតនូវព្រឹត្តិការណ៍នយោបាយ ព្រឹត្តិកាពណ៍បុណ្យជាតិ-អន្តរជាតិធំៗ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការពារកិច្ចប្រជុំអាស៊ានកំពូល។
ទី២-ការពារឲ្យបានដាច់ខាចនូវស្ថានប័នជាតិកំពូលៗ, ការពារគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌។
ទី៣-ការពារព្រះមហាក្សត្រ និងឥស្សរជនជាន់ខ្ពស់ជាតិ។
ទី៤-ពង្រឹងវិធានការដើម្បីទប់ស្កាត់ការបំពុល ការបង្កចលាចលក្នុងសង្គមដែលកើតមានឡើងធ្វើឲ្យរំខានដល់សន្តិសុខជាតិ។ ទន្ទឹមនោះ ត្រូវកាត់បន្ថយបទល្មើសទូទៅ ដើម្បីធានាដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អប្រសើរផងដែរ៕

photo_2022-04-06_19-13-32

photo_2022-04-06_19-13-28

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 06 ខែមេសា 2022 19:16  លាង ឡា