BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល៣ខែ កម្ពុជានាំចេញផលកសិកម្មបានចំនួន៣,៤៣លានតោន

ថ្ងៃពុធ, 06 ខែមេសា 2022 09:24  លាង ឡា

photo_2022-04-06_09-05-48 (2)C (1)

ភ្នំពេញ៖ កសិផលសំខាន់ៗជាច្រើនប្រភេទរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងរហូតដល់១១,១៦ភាគរយ ក្នុងរយៈពេល ៣ខែដំបូង នាឆ្នាំ២០២២។ 

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា បាននាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន ៣,៤៣លានតោន ទៅកាន់ទីផ្សារ ៥៧ប្រទេស នៅក្នុងតំបន់ និងពិភពលោក ក្នុងរយៈពេល ៣ខែដំបូង ឆ្នាំ ២០២២នេះ ដែលមានកំណើន ១១,១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ ២០២១។

របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមផលិតផលសំខាន់ៗដែលបាននាំចេញទាំងនោះ រួមមានអង្ករចំនួន ១៧ម៉ឺនតោន បានកើនឡើង ១០,៩៦%, ស្រូវ ចំនួន ១,៣៩លានតោន ទៅកាន់ប្រទេសវៀតណាម កើនឡើង ១៣,៨០%, ដំឡូងមីស្រស់ជាង ៣៥ម៉ឺនតោន កើនឡើង ១២,៧៥%, ម្ស៉ៅដំឡូងមី ជាង ២ម៉ឺន ៥ពាន់តោន កើនឡើង ៩០,១៥%, គ្រាប់ស្វាយចន្ទីឆៅ ជាង ២៧ម៉ឺនតោន ថយចុះ ៣៩,៦៧% និងគ្រាប់ចន្ទីកែច្នៃ ២១៣តោន កើនឡើង ៣១១,៨៣%។ 

photo_2022-04-06_09-05-48 (3)M

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការនាំចេញគ្រាប់ពោត បានជាង ៥ម៉ឺន ៥ពាន់តោន ថយចុះ ៤៩,១២%, គ្រាប់សណ្តែកបាយមានចំនួន ៨៩០០តោន កើនឡើង ២៩៥,៥៦%, គ្រាប់សណ្តែកសៀង ៥ម៉ឺន ២០១០តោន, ផ្លែចេកស្រស់ ជាង ១០ម៉ឺនតោន ថយចុះ ១៣,៤៦%, ផ្លែក្រូចថ្លុង ៣៧៥០តោន ថយចុះ ៧៦,១៤%, ផ្លែស្វាយស្រស់ជាង ៨ម៉ឺនតោន ថយចុះ ២០,៧៣%, ដូងប្រេង ចំនួន ១ម៉ឺន ១ ៣៦០តោន ថយចុះចំនួន ៣,៦២% និងម្រេច ចំនួន ៣០៧២,៩៤តោន កើនឡើង ១៧៥,០៦% ព្រមទាំងមុខទំនិញកសិកម្មសសំខាន់ៗមួយចំនួនទៀត។

របាយការណ៍បានឱ្យដឹងបន្ថែមថា តម្លៃនៃការនាំចេញកសិផល គិតជាទឹកប្រាក់ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ មានចំនួនប្រមាណ១.២៦៨លានដុល្លារអាមេរិក៕

photo_2022-04-06_09-05-48M


 

 


ថ្ងៃពុធ, 06 ខែមេសា 2022 09:24  លាង ឡា