BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង

ថ្ងៃពុធ, 06 ខែមេសា 2022 09:05  គុន ច័ន្ទរដ្ឋា

tomahawk-missile - -3202400 (1) (1)

London-

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងចាប់ផ្តើមរួមគ្នាសហការណ៍ក្នុងការផលិតអាវុធលឿនជាងសម្លេងនិងសមត្ថភាពអេឡិកត្រូនិក ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពថ្មី AUKUS. ដែលមានបំណងប្រឆាំងទៅនឹងចិន។ប្រទេសទាំង៣បាននិយាយថា គំនិតផ្តួចផ្តើមរួមគ្នានឹងពង្រឹងនូវការខិតខំប្រឹងប្រែងដែលមានដើម្បីធ្វើឲ្យមានកិច្ចសហប្រតិបត្តិការជាជម្រៅនៅក្នុងកន្លែងជាច្រើន ដែលពួកគេបានយល់ព្រមរួមគ្នារួចជាស្រេចនៅពេលដែលបង្កើតនូវកិច្ចព្រមព្រៀងថ្មីក្នុងកិច្ចការពារកាលពីខែកញ្ញាឆ្នាំមុន។

“យើងបានប្តេជ្ញាចិត្តក្នុងថ្ងៃនេះដើម្បីចាប់ផ្តើមនូវកិច្ចសហប្រតិបត្តិការណ៍ថ្មីត្រីភាគីលើអាវុធលឿនជាងសម្លេងនិងប្រឆាំងនឹងអាវុធលឿនជាងសម្លេងនិងសមត្ថភាពក្នុងការធ្វើសង្រ្គាមអេឡិកត្រូនិក ក៏ដូចជាពង្រឹងនិងពង្រីកផងដែរនូវការចែកចាយព័ត៌មាននិងកិច្ចសហប្រតិបត្តិការណ៍ស៊ីជម្រៅក្នុងការធ្វើឲ្យមានការវិវត្តន៍នូវវិស័យការពារជាតិ”ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួម។ គំនិតផ្តួចផ្តើមនេះនឹងបន្ថែមនូវការប្រឹងប្រែងរបស់យើងដែលមានស្រាប់ក្នុងកិច្ចសហការណ៍ស៊ីជម្រៅនិងសមត្ថភាព cyber, ប្រាជ្ញាសិប្បនិមិត្ត, បច្ចេកវិទ្យា Quantum និងសមត្ថភាពបន្ថែមនៅក្រោមទឹក។

“ខណៈដែលការងារបស់យើងបានរីកចម្រើនលើរឿងនេះនិងលើវិស័យការពារផ្សេងៗទៀតនិងសមត្ថភាពក្នុងការការពារសន្តិសុខ យើងនឹងស្វែងរកឱកាសក្នុងការពាក់ព័ន្ធជាមួយដៃគូរនិងសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ។ រុស្សី ចិន សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រទេសទាំងអស់នេះសុទ្ធតែបានធ្វើការសាកល្បងមីស៊ីលដែលមានល្បឿនលឿជាងសម្លេង ជាមួយនឹងការប្រកាសកាលពីថ្ងៃអង្គារ៍ ជាច្រើនសប្តាហ៍បន្ទាប់ពីទីក្រុងមូស្គូបាននិយាយថាខ្លួនបានបាញ់វាជាលើកទី១ក្នុងសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។

មីស៊ីលដែលលឿនជាងសម្លេង ក៏ដូចជាមីស៊ីលបាលីស្ទីកដែរ ដែលវាអាចបំពាក់នូវក្បាលនុយគ្លេអ៊ែរ ដែលអាចហោះលឿនជាងសម្លេង៥ដង ខណៈដែលបាលីស្ទីកមីស៊ីលអាចហោះចូលទៅក្នុងលំហអាកាសដើម្បីទៅដល់គោលដៅរបស់វា អាវុធដែលមានល្បឿនលឿនជាងសម្លេងអាចហោះបានទាបនៅក្នុងលំហអាកាស ដែលជាសក្តានុពលគឺអាចទៅដល់គោលដៅលឿនជាង។ ដែលជារឿងសំខាន់មីស៊ីលដែលមានល្បឿនលឿនជាងសម្លេង អាចងាករេបាន ដូចជាមីស៊ីលដែលមានល្បឿនយឺតជាងសម្លេង ដែលនឹងធ្វើឲ្យលំបាកនឹងតាមចាប់និងការពារ។


ថ្ងៃពុធ, 06 ខែមេសា 2022 09:05  គុន ច័ន្ទរដ្ឋា