BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហានិភ័យ​នៃ​ការ​បរិភោគ​អយស្ទ័រ​ឆៅ និង​លាសសមុទ្រឆៅ

ថ្ងៃអង្គារ, 05 ខែមេសា 2022 11:58  BeeTube News

oysters-green-queen

សព្វថ្ងៃទំនោរនៃការបរិភោគអាហារសមុទ្រមានការពេញនិយមជាខ្លាំងជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង។ នៅក្នុងការបរិភោគអ្នកខ្លះបានចម្អិនវាឆ្អិនហើយអ្នកខ្លះវិញមិនបានចម្អិនទេ តែពួកគេពេញចិត្តការបរិភោគទាំងនៅឆៅ ឬការចម្អិនឲ្យឆ្អិនតិចៗវិញ។ ទាំងអស់នេះឯងគឺជាហានិភ័យ ដែលអាចបង្កឲ្យអ្នកបរិភោគទាំងនោះត្រូវប្រឈមនឹងបាក់តេរី បា៉រ៉ាសិត ឬ វីរុសដែលមាននៅក្នុងសត្វសមុទ្រទាំងនោះ ហើយដែលអាចបណ្តាលឲ្យពួកគេឈឺកើតជំងឺ ឬក៏អាចស្លាប់ក៏ថាបាន។ ដូច្នេះនៅក្នុងអត្ថបទសុខភាពថ្ងៃនេះ Admin នឹងនិយាយអំពីហានិភ័យនៃការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅ? ហើយថាតើអ្នកណាខ្លះដែលត្រូវរងគ្រោះខ្លាំងជាងគេ?

ហានិភ័យចំពោះសុខភាពដែលបណ្តាលមកពី ការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅ មានដូចជាភាពងាយក្នុងការឆ្លងមេរោគ វីព្រីយូ៉​ ណូរូ៉វាយរឹស និងជំងឺរលាកថ្លើមប្រភេទ អេ។ មេរោគ វីព្រីយ៉ូ អាចបណ្តាលឲ្យមានកន្ទួលលើស្បែក និងពងបែក ញាក់ញ័រ និងគ្រុនក្តៅខ្លាំង ហើយមេរោគ ណូរ៉ូវាយរឹស អាចបណ្តាលឲ្យមានការក្អួតចង្អោរ និងរាគរូស។ ចំណែកឯ ជំងឺរលាកថ្លើមប្រភេទ​អេ អាចបណ្តាលឲ្យស្បែកមានព័ណលឿងឬភ្នែកព័ណស ហើយមេរោគមួយចំនួនទៀតអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ហើយត្រូវការព្យាបាលភ្លាមៗ។ ចំណុចមួយទៀតអ្នកដែលត្រូវប្រឈមគ្រោះថ្នាក់ខ្លាំងពីការបរិភោគអយស្ទ័រ ឬលាសសមុទ្រឆៅមានដូចជា អ្នកកើតជំងឺថ្លើម អ្នកដែលទទួលទានជាតិអាល់កុលច្រើនពេក អ្នកដែលមានជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺអេដស៍ អ្នកដែលមានជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ និងអ្នកដែលមានជំងឺមហារីក។ 

istockphoto-478663945-170667a

សរុបសេចក្តីមក ការបរិភោគអយស្ទ័រ និងលាសសមុទ្រឆៅគឺមានគ្រោះថ្នាក់ និងហានិភ័យខ្លាំងសម្រាប់សុខភាពជាពិសេសសម្រាប់អ្នក ដែលមានជំងឺធ្ងន់ធ្ងរ និងរំារ៉ៃ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ យើងត្រូវតែចម្អិនវាឲ្យបានឆ្អិនល្អសិនចាំបរិភោគ៕ 

បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃអង្គារ, 05 ខែមេសា 2022 11:58  BeeTube News