BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា បន្តរងឥទ្ឋិពលពីទ្រនង់សម្ពាធខ្ពស់អាចមានភ្លៀងក្នុងកម្រិតខ្សោយ

ថ្ងៃអង្គារ, 05 ខែមេសា 2022 09:19  លាង ឡា

photo_2022-04-05_09-00-29 (1) (1)

ភ្នំពេញ៖ ឥទ្ឋិពលទ្រនង់សម្ពាធខ្ពស់ ( ចិន ) នឹងកើតឡើងចាប់ពីអំឡុងថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នឹងអាចធ្វើឱ្យមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមជាអន្លើ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឥទ្ធិពលទ្រនង់សម្ពាធខ្ពស់ ( ចិន ) នឹងកើតមានក្នុងកម្រិតពីខ្សោយទៅមធ្យម ហើយនៅថ្ងៃ១០-១២មេសា នឹងកើតមានឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ។

ក្រសួងឱ្យដឹងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ៣៣-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមជាអន្លើ។

ក្រសួងឱ្យដឹងបន្តទៀតថា បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមជាអន្លើ។

ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមជាអន្លើ៕

photo_2022-04-05_09-00-30


 


ថ្ងៃអង្គារ, 05 ខែមេសា 2022 09:19  លាង ឡា