BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាមេរិកប្រកែកថាខ្លួនស្វែងរកការផ្លាស់ប្តូររបបក្នុងប៉ាគីស្ថាន ដោយនិយាយថាគាំទ្រដំណើរការរដ្ឋធម្មនុញ្ញ

ថ្ងៃអង្គារ, 05 ខែមេសា 2022 09:05  គុន ច័ន្ទរដ្ឋា

photo_2022-04-05_01-37-42 (1) (1)

Khaleej Time-

សហរដ្ឋអាមេរិកបានច្រានចោលនូវការចោទប្រកាន់ដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imra Khan ថាទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើឲ្យមានការផ្លាស់ប្តូររបបនៅក្នុងទីក្រុង Islamabad រួមបញ្ចូលទាំងការបញ្ចេញឈ្មោះមន្ត្រីអាមេរិកម្នាក់ដែលលោកបាននិយាយថា បានបញ្ជូននូវសារគំរាមកំហែងអំពាវនាវឲ្យមានការបណ្តេញរូបលោក ខណៈដែលបានបញ្ជាក់នូវការគាំទ្រនូវដំណើរការរដ្ឋធម្មនុញ្ញនិងនិតិរដ្ឋនៅក្នុងប្រទេស។

“មិនមានការពិតនៅក្នុងការចោទប្រកាន់ទាំងអស់នេះទេ យើងគោរពនិងគាំទ្រដំណើរការរដ្ឋធម្មនុញ្ញនិងនិតិរដ្ឋ” អ្នកនាំពាក្យនៃក្រសួងការបរទេសបាននិយាយកាលពីថ្ងៃចន្ទ ទោះបីជាប៉ាគឹស្ថានបានដាំក្បាលចូលទៅក្នុងវិបត្តិនយោបាយ ជាមួយនឹងគណបក្សប្រឆាំងបានចោទប្រកាន់ Khan បានធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញដោយបញ្ចៀសនូវការបោះឆ្នោតមិនទុកចិត្តដែលលោកប្រាកដជាចាញ់។មន្ត្រីសហរដ្ឋអាមេរិកបាននិយាថាទីក្រុងវ៉ាស៊ីតោន កំពុងតែតាមមើលយ៉ាងយកចិត្តទុកដាក់នូវការវិវត្តិន៍នៅក្នុងប៉ាគីស្ថាន។

រឿងរ៉ាវចម្រូងចម្រាស់នៃភាពត្រឹមត្រូវនៃរដ្ឋធម្មនុញ្ញត្រូវបានទៅដល់ដៃតុលាការកំពូល ដែលបានបញ្ឍប់នូវការកាត់សេចក្តីរហូតទៅដល់ថ្ងៃចន្ទ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកនៅក្នុងបរិបទនៃការចោទប្រកាន់ដោយគណបក្សប្រឆាំងនៃការមិនគោរពរដ្ឋធម្មនុញ្ញបានផ្តល់ជាយោបល់ថាមិនមានភាពច្បាស់លាស់នៅក្នុងទង្វើររបស់លោក។ ថ្មីៗនេះ Khan បានទម្លាក់ចោលនៃលេសដែលជាតួរនាទីរបស់អាមេរិក ដែលលោកបានចោទប្រកាន់ដោយនិយាយយោងថាជាអំណាចរបស់បរទេស ដោយមិនបាននិយាយឲ្យចំឈ្មោះ។

នៅក្នុងការប្រជុំជាមួយនឹងគណបក្សរបស់លោកកាលពីចុងសប្តាហ៍ លោកបាននិយាយបន្តវែងឆ្ងាយទៅទៀត ដោយនិយាយចំឈ្មោះ Donald Lue ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសប្រចាំអាស៊ីខាងត្បូងនិងកណ្តាល ដែលថាមនុស្សនេះបានស្វែងរកការផ្លាស់ប្តូររបបនៅក្នុងទីក្រុង Islamabad ដើម្បីឲ្យចំណងទាក់ទងរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថានមានការរីកចម្រើន។ Lu,ជាមនុស្សដែលមានបទពិសោធន៍៣០ឆ្នាំនៅក្នុងក្រសួងការបរទេស និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅ Albania និង Kyrgyzstan ដែលបច្ចុប្បន្នជាឧបការរីក្រសួងការបរទេសប្រចាំតំបន់នេះ។


ថ្ងៃអង្គារ, 05 ខែមេសា 2022 09:05  គុន ច័ន្ទរដ្ឋា