BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទុះអាវុធជាង១០គ្រាប់ របួសជនបរទេសម្នាក់ កណ្តាលរាជធានីភ្នំពេញ

ថ្ងៃចន្ទ, 04 ខែមេសា 2022 11:19  លាង ឡា

photo_2022-04-04_11-05-40 (2)c

ភ្នំពេញ៖ បុរសជនបរទេសម្នាក់ បានរងរបួសធ្ងន់ ដោយសារការបាញ់ប្រហារមួយនៅកណ្តាលរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេ អ៊ិចធូ ស្ថិតតាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹក និងមានការផ្ទុះអាវុធជាង១០គ្រាប់ បណ្តាលឱ្យបុរសជាជនបរទេសម្នាក់ រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញមានជនជាតិបរទេសមួយក្រុមបានចុះពីខុនដូកើតហេតុ និងមានការឈ្លោះប្រកែកគ្នា រហូតឈានដល់ផ្ទុះអាវុធបណ្ដាលឱ្យមានរងរបួសហើយក្រុមដែលបាញ់ប្រហារបានឡើងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្ដង។

ភ្លាមៗបន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះដល់ទីតាំងដើម្បីស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ ខណៈអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់៕

photo_2022-04-04_11-05-40m

photo_2022-04-04_11-05-41m


 


ថ្ងៃចន្ទ, 04 ខែមេសា 2022 11:19  លាង ឡា