BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល កំពុងពិចារណាកែសម្រួលផ្លូវរថភ្លើងពីល្បឿនយឺត ទៅល្បឿនលឿន

ថ្ងៃចន្ទ, 04 ខែមេសា 2022 10:07  លាង ឡា

photo_2022-04-04_09-49-26 (2)m

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការកែសម្រួលផ្លូវរថភ្លើង ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនបានឆាប់រហ័ស នៅក្នុងប្រទេស និងទៅកាន់ប្រទេសជិតខាង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះថា សម្តេចបានឱ្យរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើកគម្រោង និងរកដៃគូរដើម្បីពិភាក្សាដោះស្រាយបញ្ហាខាងលើ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកប្រព័ន្ឋផ្លូវដែក ដែលមានស្រាប់ និងស្ថានភាពរថភ្លើងដែលមានល្បឿនយឺត នាពេលបច្ចុប្បន្ន គឺតាមមិនទាន់សភាពការណ៍ និងហួសសម័យ។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការពិចារណាកែសម្រួលផ្លូវដែកនេះ នឹងត្រូវធ្វើឡើងនៅលើផ្លូវចាស់ដដែល។

សូមបញ្ជាក់ថា កម្ពុជាមានខ្សែរថភ្លើងចំនួន២ទិស ពីក្រុងប៉ោយប៉ែត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ៕

photo_2022-04-04_09-49-26c (1)

photo_2022-04-04_09-49-26 (3)m


 


ថ្ងៃចន្ទ, 04 ខែមេសា 2022 10:07  លាង ឡា