BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជីវិតនយោបាយរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្ថិតនៅលើខ្សែអំបោះ ខណៈដែលសភារៀបចំការបោះឆ្នោតមិនទុកចិត្ត

ថ្ងៃអាទិត្យ, 03 ខែមេសា 2022 14:58  គុន ច័ន្ទរដ្ឋា

photo_2022-04-03_00-53-51

Islamabad-NCA-

អាជីពរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នៅថ្ងៃអាទិត្យ ទី៣ ខែមេសានេះ ខណៈដែលលោកកំពុងប្រឈមទៅនឹងការបោះឆ្នោតដ៏លំបាកមួយ ដើម្បីបណ្តេញលោកចេញពីអំណាច ដែលជាសក្តានុពលមួយ ដែលនឹងនាំឲ្យមានអស្ថិរភាពនយោបាយនៅក្នុងប្រទេស ដែលមានអាវុធបរិមាណូ មានប្រជាពលរដ្ឋចំនួន ២២០លាននាក់។ គណៈបក្សប្រឆាំងដែលបានរួបរួមគ្នា ធ្វើញត្តិមិនទុកចិត្តមួយប្រឆាំងទៅនឹងលោក Khan សម្រាប់ការប្រជុំសភា ដែលនឹងប្រព្រឹត្តិទៅនៅវេលាម៉ោង២និង៣០នាទីម៉ោងនៅសឹង្ហបុរី។

បើសិនជាគណបក្សប្រឆាំងនៅតែរួបរួមគ្នា Khan នឹងត្រូវធ្លាក់ចេញពីតំណែងដែលគេកំណត់​​​ ១៧២អាសនៈ ដើម្បីឲ្យរដ្ឋាភិបាលនេះគេចរួចពីញត្តិនៃការបោះឆ្នោតមិនទុកចិត្តចំពោះនាយករដ្ឋមន្ត្រី។ នៅតាមដងផ្លូវនៃរដ្ឋធានីក្រុង Islammbad មានក្រុមប៉ូលីសយាមកាមយ៉ាងច្រើន និងមានវត្តមានទាហ៊ានទៀតផង ជាមួយនឹងឡានទឹកប្រើប្រាស់ដើម្បីបិទផ្លូវ បើយោលទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។ គណបក្សប្រឆាំងបានបន្ទោស​ Khan ក្នុងការបរាជ័យក្នុងការស្តាសេដ្ឋកិច្ច និងបង្ក្រាបនូវអំពើពុករលួយ។

លោកនាយករដ្ឋមន្ត្រី Imra Khan បាននិយាយថា, ដោយគ្មានការបញ្ជាក់ពីភ័ស្តុតាង, ទង្វើក្នុងការបណ្តេញរូបលោកចេញពីតំណែងនេះមានការរៀបចំដោយសហរដ្ឋអាមេរិក ជាការអះអាងដែលសហរដ្ឋអាមេរិកបានប្រកែក។ គ្មាននាយករដ្ឋមន្ត្រីណាមួយដែលបានបញ្ចប់នូវអាណត្តិ៥ឆ្នាំរបស់ខ្លួននោះទេ ចាប់តាំងពីប្រទេសប៉ាគីស្ថានបានទទួលឯករាជ្យពីអង់គ្លេសចាប់តាំងពីឆ្នាំ១៩៤៧ ហើយឧត្តមសេនីយ៍ជាច្រើនរូបតែងតែមានឱកាសដឹកនាំប្រទេស ដែលតែងតែមានទំនាស់ជាមួយប្រទេសជិតខាងខ្លួន មានអាវុធបរិមាណូដូចគ្នាគឺ ឥណ្ឌា។

បន្ថែមទៅលើវិបត្តិសេដ្ឋកិច្ច ខណៈដែលប៉ាគីស្ថានស្វែងរកជំនួយពីអង្គការអន្តរជាតិ IMF ប៉ាគីស្ថានបានប្រឈមមុខទៅនឹងកាប្រជែងក្នុងការប៉ុនប៉ងធ្វើឲ្យមានតុល្យភាពនៃសម្ពាធពិភពលោក ដើម្បីជំរុញឲ្យប្រទេសជិតខាងរបស់ខ្លួនគឺអាហ្វហ្គានីស្ថានឲ្យមានការគោរពសិទ្ធមនុស្ស ខណៈដែលបានព្យាយាមកំណត់នូវអស្ថិរភាពនៅទីនោះ។ Khan បានបាត់បង់នូវការគាំទ្រនៃសម្លេងភាគច្រើន នៅក្នុងសភា បន្ទាប់ពីសម្ព័ន្ធមិត្តបានចាកចេញពីរដ្ឋាភិបាលចម្រុះរបស់លោក និងជម្លោះនៅក្នុងផ្ទៃក្នុងគណបក្សរបស់លោក (PTI)៕


ថ្ងៃអាទិត្យ, 03 ខែមេសា 2022 14:58  គុន ច័ន្ទរដ្ឋា