BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្រីលង្កាធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច បណ្តាលឲ្យប្រជាពលរដ្ឋចេញតវ៉ាតាមដងផ្លូវ

ថ្ងៃអាទិត្យ, 03 ខែមេសា 2022 14:33  គុន ច័ន្ទរដ្ឋា

photo_2022-04-03_00-28-24

Colombo ,CNN-

ប្រជាពលរដ្ឋដែលមានកំហឹងបានចោលដុំឥដ្ឋ និងចាប់ផ្តើមដុតនៅខាងក្រៅលំនៅដ្ឋានឯកជនរបស់លោក ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaska ខណៈដែលប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកនិងឡានទឹកដើម្បីបំបែកបាតុកម្ម។ ” ប្រជាពលរដ្ឋត្រូវបានគេមើលឃើញថាមានកំហឹង បានស្រែកឡូឡា” Upol បាននិយាយ ដែលសុំបញ្ចេញតែឈ្មោះខ្លីរបស់គាត់ ដោយខ្លាចមានការធ្វើបាបពីអាជ្ញាធរ។ "នៅដើមសប្តាហ៍នេះ ពួកគេបានទាមទារឲ្យលោកប្រធានាធិបតីចុះចេញពីតំណែង ពួកគេបានស្រែកហៅឈ្មោះលោកចំៗ"។

ហាងលក់ទំនិញត្រូវបង្ខំចិត្តបិទទ្វារ ពីព្រោះខ្លាខមានការវាយសម្រុកចូលយកអីវ៉ាន់។​ បន្ទាប់ពីមានការតវ៉ា ប៉ូលីសបានដាក់ចេញនូវបំរាមគោចរ ហើយលោកប្រធានាធិបតីបានចេញបញ្ជាឲ្យប្រកាសនូវភាពអាសន្ននៅទូទាំងប្រទេស ដោយអនុញ្ញាតឲ្យអាជ្ញាធរចាប់មនុស្សដោយគ្មានដីការ។ កាលពីល្ងាចថ្ងៃសៅរ៍ ស្រីលង្កាបានប្រកាសនូវបំរាមគោចរចំនួន៣៦ម៉ោង ដែលជាប្រសិទ្ធភាពក្នុងការរារាំងកុំឲ្យរៀបចំផែនការ​ ការតវ៉ានៅថ្ងៃអាទិត្យ។ ប៉ុន្តែប្រជាពលរដ្ឋនៅតែធ្វើការតវ៉ាទោះជាយ៉ាងណាក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស​ ៦៦៤នាក់ដែលបានរំលោភបំរាមគោចរណ៍។ ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលបានស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការមូលនិធីអន្តរជាតិ IMF និងបានងាកទៅរកមហាអំណាចក្នុងតំបន់ដើម្បីឲ្យជួយ។ ប៉ុន្តែការមានកំហឹងកាន់តែរីកធំឡើងនៅក្នុងស្រីលង្កា និងអ្នកជំនាញបានព្រមានថា ស្ថានការណ៍ទំនងជានឹងកាន់តែអាក្រក់ មុនពេលដែលវានឹងប្រសើរឡើងវិញ។ អស់រយៈពេលជាច្រើនសប្តាហ៍ ជីវិតនៅក្នុងស្រីលង្កាបានពាក់ព័ន្ធទៅនឹងការបន្តកន្ទុយគ្នា ដើម្បីទិញទំនិញដែលជាមូលដ្ឋានសំរាប់ការរស់នៅប្រចាំថ្ងៃ។

“ការស់នៅប្រចាំថ្ងៃរបស់ពួកយើងបានធ្លាក់ចុះមកឈរបន្តកន្ទុយគ្នាដើម្បីទិញទំនិញ” Malkanthi Silva អាយុ៥៣ឆ្នាំ បាននិយាយក្នុងពេលដែលនាងបានឈរផ្អែកទៅនឹងបំពង់ហ្គាសពណ៌ខៀវនៅក្នុងទីក្រុងកូឡុំបូ ខណៈដែលបានឈររង់ចាំអស់ជាច្រើនម៉ោង ដើម្បីទិញប្រេងទៅចំអិនម្ហូបអាហារដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង។​​ ពេលណាយើងត្រូវការម្សៅទឹកដោះគោ ក៏ត្រូវឈរបន្តកន្ទុយគ្នាដែរ បើសិនជាយើងត្រូវការថ្នាំពេទ្យក៏ឈរបន្តកន្ទុយគ្នាដែរ។ “៣០ភាគរយគឺគ្មានសំណាង ៧០%ដោយសារតែការចាត់ចែងមិនបានល្អ” Mutaza បាននិយាយ យោងទៅរកការរិះគន់ចំពោះការដឹកនាំរបស់រដ្ឋាភិបាល៕


ថ្ងៃអាទិត្យ, 03 ខែមេសា 2022 14:33  គុន ច័ន្ទរដ្ឋា