BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិននិយាយថាមិនមានបំណងឡោមព័ទ្ធទណ្ឌកម្មទៅលើរុស្សី

ថ្ងៃសៅរ៍, 02 ខែមេសា 2022 15:16  គុន ច័ន្ទរដ្ឋា

china-reuters

Theglobe-

ចិនមិនមានបំណងឡោមព័ទ្ធទណ្ឌកម្មទៅលើរុស្សីនោះទេ មន្ត្រីការទូតជាន់ខ្ពស់ចិនបាននិយាយកាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីសហគមន៍អឺរ៉ុបបានព្រមានប៉េកាំងប្រឆាំងទៅនឹងទីក្រុងមូស្គូ ធ្វើការជុំវិញវិធានការណ៍ដែលបានដាក់លើរុស្សីក្នុងការឈ្លានពានទៅលើអ៊ុយក្រែន។ Wang Luton អគ្គនាយកនៃកិច្ចការអឺរ៉ុបក្នុងក្រសួងការបរទេសចិន បានប្រាប់អ្នកយកព័ត៌មានថាចិនកំពុងធ្វើវិភាគទានចំពោះសេដ្ឋកិច្ចពិភពលោកដោយធ្វើពាណិជ្ជកម្មជាធម្មតាជាមួយរុស្សី។

"ចិនមិនមែនជាភាគីដែលពាក់ព័ន្ធជាមួយនឹងវិបត្តិទៅលើរឿងអ៊ុយក្រែននោះទេ។ យើងមិនបានគិតថាទំនាក់ទំនងជាធម្មតាជាមួយប្រទេសណាមួយ ត្រូវបានប៉ះពាល់នោះទេ" លោកនិយាយ។ ការធ្វើអត្ថាធិប្បាយរបស់ Wang បានលេចចេញមកមួយថ្ងៃបន្ទាប់ពីមានការប្រជុំកំពូលតាមវីឌីអូរវាងចិននិងសហគមន៍អឺរ៉ុបដែលរួមបញ្ចូលនូវអត្ថាធិប្បាយរបស់សហគមន៍អឺរ៉ុបលើការដាក់ទណ្ឌកម្ម និងចិនបានផ្តល់នូវការធានាថាខ្លួននឹងស្វែងរកសន្តិភាពសំរាប់អ៊ុយក្រែន ប៉ុន្តែតាមរបៀបរបស់ខ្លួន។

ទីក្រុងប៉េកាំងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ បានបដិសេធក្នុងការថ្កោលទោសចំពោះទង្វើររុស្សី ឬហៅថាជាការឈ្លានពាននិងបានរិះគន់ម្តងហើយម្តងទៀតថាមិនស្របច្បាប់ និងជាទណ្ឌកម្មឯកតោភាគឺរបស់លោកខាងលិច។ "យើងប្រឆាំងនឺងទណ្ឌកម្មនិងប្រសិទ្ធភាពនៃទណ្ឌកម្មនេះ ដែលនឹងហៀរទៅដល់កន្លែងផ្សេងទៀតលើពិភពលោក ដែលនឹងនាំឲ្យមានសង្រ្គាមរូបីយ៍វត្ថុ សង្រ្គាមពាណិជ្ជកម្ម ចរន្តឧស្សហកម្ម សាកលភាវូបនីយ៍កម្មនិងរបៀបរៀបរយសេដ្ឋកិច្ច”។ 

Wang បាននិយាយផងដែរថាមិនមានការរីកចម្រើននៅក្នុងកិច្ចប្រជុំកំពូលចំពោះការជាប់គាំងនៃការវិនិយោគនៃភាគីទាំង២។ សហគមន៍អឺរ៉រុបនិងចិន បានឈានដល់កិច្ចព្រមព្រៀងវិនិយោគនៅចុងឆ្នាំ២០២០ ប៉ុន្តែបានជាប់គាំងបន្ទាប់ពីទីក្រុងប្រ៊ុចសែល បានដាក់ទណ្ឌកម្មលើមន្ត្រីចិនក្នុងការចោទប្រកាន់លើការរំលោភសិទ្ធមនុស្សក្នុងខេត្តXinjiang ដែលជំរុញឲ្យទីក្រុងប៉េកាំង សំឡុតគម្រាមមន្ត្រីនិងស្ថាប័នសហគមន៍អឺរ៉ុប។​ "បាល់ស្ថិតនៅលើជើងប្រ៊ុចសែល" Wang និយាយ ។ "ខ្ញុំគិតថាអឺរ៉ុប ត្រូវតែដកចេញនូវទណ្ឌកម្មមុន  និងបន្ទាប់មកយើងអាចស្វែងរកនូវលទ្ធភាពដើម្បីដកចេញនូវវិធានការណ៍ឆ្លើយតបដែលមានន័យដូចគ្នា"៕


ថ្ងៃសៅរ៍, 02 ខែមេសា 2022 15:16  គុន ច័ន្ទរដ្ឋា