BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សឹង្ហបុរីបានជ្រើសរើសយកគោលការណ៍,មិនកាន់ខាងណា,ក្នុងការប្រកាន់ជំហរប្រឆាំងនឹងការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន

ថ្ងៃសៅរ៍, 02 ខែមេសា 2022 14:57  គុន ច័ន្ទរដ្ឋា

photo_2022-04-02_10-02-04 (1)

Newyork-

សឹង្ហបុរីប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការឈ្លានពានរបស់រុស្សី ពីព្រោះគេបានទ្រទ្រង់នូវគោលការណ៍ដ៏សំខាន់ដើម្បីឆ្លើយទៅនឹងផលប្រយោជន៍ដ៏យូរអង្វែងរបស់ជាតិរបស់ខ្លួន ដែលជាអធិបយេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសទាំងអស់ លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsiang Longបាននិយាកាលពីថ្ងៃព្រហស្បត៍។ ជំហរនេះ គឺជាជំហរមួយដែលសឹង្ហបុរីបានប្រកាន់យកដោយឥតងាករេអស់រយៈពេលជាច្រើនឆ្នាំ លោកបានបន្ថែមនៅក្នុងពេលដែលជួបជាមួយប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីបានធ្វើទស្សនកិច្ចអស់រយៈពេលដ៏យូរ១សប្តាហ៍នៅសហរដ្ឋអាមេរិក។

នៅពេលដែលបានសួរថា លោកត្រូវនិយាយទៅកាន់ប្រជាពលរដ្ឋសឹង្ហបុរីថាតើនឹងប្រកាន់ជំហរនៅខាងណា លោកនាយករដ្ឋមន្ត្រីបានឆ្លើយថា "យើងបានគោលការណ៍និងយើងទ្រទ្រង់នូវគោលការណ៍ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិដ៏យូរលង់ ហើយយើងនឹងទ្រទ្រង់ដោយឥតងាករេ"។ គោលការណ៍មួយនៅក្នុងគោលការណ៍អស់ទាំងនេះគឺគ្មានអំពើហឹង្សារនៃអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រជាជាតិទាំងអស់ ដែលបានចែងយ៉ាងពិសិដ្ឋនៅក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដែលឥឡូវនេះកំពុងតែស្ថិតនៅក្នុងគ្រោះភ័យនៃទំនាស់អ៊ុយក្រែន។

“វាគឺជាគោលការណ៍ជាមូលដ្ឋានដែលមានសារៈសំខាន់សំរាប់យើង ពីព្រោះបើសិនជាឈរនៅលើការឆាបឆក់យក ពេលនោះតើមូលដ្ឋានអ្វីដែលយើងត្រូវនិយាយចំពោះសន្តិសុខដែលត្រូវមានសុវត្តិភាពនៅក្នុងពិភពលោក” លោកនាយករដ្ឋមន្ត្រីបាននិយាយ។ "ដូច្នេះយើងត្រូវតែមានជំហរមោះមុត” លោកបន្ថែម ដោយចង្អុលបង្ហាញទៅនឹងការប្រកាសរបស់ប្រទេសកាលពីខែកុម្ភះ ក្នុងការដាក់ទណ្ឌកម្មខាងហិរញ្ញវត្ថុនិងត្រួតពិនិត្យការនាំចេញលើរុស្សី។

សឹង្ហបុរីក៏បានប្រកាន់ជំហរប្រឆាំងទៅនឹងការឈ្លានពានរបស់សហរដ្ឋអាមេរិកទៅលើប្រទេស Grenada ផងដែរនៅឯមហាសន្និបាត អ.ស.ប. កាលពីឆ្នាំ១៩៨៣។ "យើងបានបោះឆ្នោតប្រឆាំងនឹងពួកគេនៅឯ អ.ស.ប. មិនមែនមានន័យថាយើងជាសត្រូវរបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែយើងមិនយល់ព្រមចំពោះអ្វីដែលគេធ្វើ" លោកបានបន្ថែម។ ដូចគ្នាដែរ ក្នុងករណីនៃអ៊ុយក្រែនយើងមិនមែនជាសត្រូវរបស់រុស្សីទេ លោកនាយករដ្ឋមន្ត្រីបាននិយាយជាភាសារចិនក្នុងការឆ្លើយតបទៅនឹងសំណួរដាច់ដោយឡែករបស់ប្រព័ន្ធផ្សព្វផ្សាយ៕


ថ្ងៃសៅរ៍, 02 ខែមេសា 2022 14:57  គុន ច័ន្ទរដ្ឋា