BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យានយន្ត ចំនួន ៥៧០គ្រឿង ត្រូវបានពិន័យពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ថ្ងៃសៅរ៍, 02 ខែមេសា 2022 10:36  លាង ឡា

photo_2022-04-02_10-29-25 (1)

ភ្នំពេញ ៖ ម្ចាស់យានយន្តចំនួន៥៧០គ្រឿង ត្រូវបានសមត្ថកិច្ចពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានបើកបរល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួនគោលដៅសរុប ១៣៩គោលដៅ មានយានយន្តចូលគោលដៅចំនួន៤.១៣៧គ្រឿង ម៉ូតូ ៣.១០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៥៧០គ្រឿង មានម៉ូតូចំនួន៤៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈបានវាយតម្លៃថាក្នុងថ្ងៃទី១ ខែមេសានេះដែរ ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរនិងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ផ្លូវយ៉ាងល្អប្រសើរ។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ មានចំនួន២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន៣ ១៧៦លើកគឺថយចុះ១៦ភាគរយ។

របាយការណ៍បញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ បង្កឱ្យមានមនុស្សស្លាប់ចំនួន១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ មានចំនួន១ ៦៤៦នាក់ គឺថយចំនួន១៤៩នាក់ ស្មើនឹង៩ភាគរយ។ ចំណែកអ្នករងរបួសមានចំនួន៣ ៦១៥នាក់ គឺមានការថយចុះ១ ០៧១នាក់ ស្មើនឹង២៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមានអ្នករងរបួសរហូតដល់ ៤ ៦៨៦នាក់៕

photo_2022-04-02_10-29-30

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 02 ខែមេសា 2022 10:36  លាង ឡា