BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យន្តហោះចម្បាំងកូរ៉េខាងត្បូង២គ្រឿងបុកគ្នា នៅលើអាកាសស្លាប់មនុស្ស៣នាក់ របួសម្នាក់

ថ្ងៃសុក្រ, 01 ខែមេសា 2022 18:18  គុន ច័ន្ទរដ្ឋា

imrs

Seoul-South Korea- 

យន្តហោះចម្បាំងកូរ៉េខាងត្បូង បានបុកគ្នានៅលើលំហរអាកាសក្នុងអម្លុងពេលហ្វឹកហ្វឺនកាលពីថ្ងៃសុក្រ និងបានធ្លាក់ទៅលើភ្នំនៅប៉ែកខាងត្បូង Sicheon ស្លាប់មនុស្ស៣នាក់ រងរបួស១នាក់ មន្ត្រីខាងគ្រាមានអាសន្នបាននិយាយ។ មន្ត្រីដែលនិយាយក្នុងលក្ខ័ណអនាមិកបានបញ្ជាក់ពីបទបញ្ជានៃនាយកដ្ឋាន បាននិយាយថា គេមិនបានទទួលនូវរបាយការណ៍នៃអ្នករងរបួសជាជនស៊ីវិល ឬក៏ការខូចខាតនៅលើដីទេ។ ឧទ្ធម្ភាគចក្រ៣គ្រឿង និងរថយន្ត២០គ្រឿងព្រមទាំងអ្នកធ្វើការសង្រ្គោះជាង១០នាក់ បានទៅដល់ទីកន្លែងកើតហេតុ, មន្ត្រីបាននិយាយ។

កងកម្លាំងដែនអាកាសបានបញ្ជាក់នូវការបុកគ្នានៃយន្តហោះហ្វឹកហ្វឺន២គ្រឿង KT-1 ប៉ុន្តែសេចក្តីថ្លែងការណ៍នៃកងទ័ពអាកាសបាននិយាយថា គេបានព្យាយាម ដើម្បីបញ្ជាក់ពីរបាយការណ៍នៃជនរងគ្រោះ និងថាតើអាកាសយានិកនៅលើយន្តហោះបានព្យាយាមលោត ដើម្បីសុវត្តិភាពឬយ៉ាងណា។ គេបាននិយាយថា យន្តហោះ KT-1 គឺជាយន្តហោះដែលមាន២កៅអី មូលហេតុនៃការបុកគ្នាមិនបានឲ្យដឹងភ្លាមៗនោះទេ។ ឧប្បទ្ទវហេតុកាលពីថ្ងៃសុក្រ បានកើតឡើងជាច្រើនខែ បន្ទាប់ពីអាកាសយានិកកូរ៉េខាងត្បូងម្នាក់បានស្លាប់នៅក្នុងខែមករា បន្ទាប់ពីយន្តហោះប្រយុទ្ទ្ធ F-5E បានធ្លាក់ចូលទៅលើភ្នំនៅក្នុងទីក្រុង Hwaseong ភាគខាងត្បូងនៃរដ្ឋធានី Seoul ។

"ទោះបីជាពួកគេប៉ុនប៉ងគេចចេញពីគ្នាក្នុងគ្រាមមានអាសន្នក៏ដោយ ក៏អាកាសយានិកនិងគ្រូបង្ហាត់ទាំង២រូប ដែលនៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត" សេចក្តីថ្លែងការបាននិយាយ។ ការធ្លាក់យន្តហោះនេះបាននៅជិតតំបន់កសិកម្មមួយដ៏ធំ ហើយរូបថតដែលចុះផ្សាយដោយសារព័ត៌មាន Yonghap បានបង្ហាញផ្សែងហោះឡើងទៅលើភ្នំ និងរថយន្តមួយបានខ្ទាតចេញដោយសារបំណែកនៃយន្តហោះ ខណៈដែលកំពុងចតនៅខាងមុខចំការ។ អាជ្ញាធរបាននិយាយថាមិនមានជនស៊ីវិលរងគ្រោះទេ។

កូរ៉េខាងត្បូងមានកងទ័ពប្រហែល ៥៦០,០០០នាក់ នៅក្រោមប្រព័ន្ធកំណែន ដើម្បីជួយលទ្ធភាពនៃការឈ្លានពានពីកូរ៉េខាងជើង ដែលមានកងទ័ពប្រហែល ១លាន ៣សែននាក់ ដែលមានកងទ័ពច្រើនជាងគេក្នងពិភពលោក។ កងទ័ពសហរដ្ឋអាមេរិកប្រហែល ២៨,០០០នាក់ បានបោះទីតាំងនៅក្នុងកូរ៉េខាងត្បូង ដែលជាមរតកនៃសង្រ្គាមឧបទ្វីបកូរ៉េឆ្នាំ១៩៥០-៥៣ ដែលបញ្ចប់ក្នុងបទឈប់បាញ់គ្នា១ ដែលមិនមែនជាកិច្ចព្រមព្រៀងសន្តិភាព៕


ថ្ងៃសុក្រ, 01 ខែមេសា 2022 18:18  គុន ច័ន្ទរដ្ឋា