ដោយបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ (២០២០-២០២១) ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សូមអញ្ជើញសាធារណជនចូលរួមទស្សនាកម្សាន្តដោយរីករាយ និងប្រកបដោយការអនុវត្តវិធានការ ៣កុំ ៣ការពារ ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ដោយពុកម៉ែ បងប្អូន អាចចូលរួមទស្សនាកម្សាន្តដោយរីករាយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ដែលទីលានប្រណាំងស្ថិតនៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕