BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទុះការតវ៉ាទាមទារកម្មសិទ្ធិដីធ្លីនៅបុរីកាំងម៉េង

ថ្ងៃសុក្រ, 01 ខែមេសា 2022 15:32  BeeTube News

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ អតិថិជនជាង២២៨គ្រួសារ បានកើតទុក្ខមិនសុខចិត្តនឹងបុរីកាំងម៉េង ហើយបានដាក់ពាក្យបណ្ដឹងតាមរយៈមេធាវី ម៉ៃវណ្ណាឌី និងមេធាវី ខូវ ​ពេជ្រ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសហមេធាវីតំណាងដោយអាណត្តិឲ្យប្រជាពលរដ្ឋ ដែលបានទិញដីពីបុរីកំាងម៉េងទៅពីរស្ថាប័នគឺ សាលារាជធានីភ្នំពេញ និងសាលាខេត្តកណ្តាល ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ និងរកដំណោះស្រាយជូនពួកគាត់ ដោយសារតែម្ចាស់បុរីនេះមិនបានបំពេញកាតព្វកិច្ច និងគោរពទៅតាមកិច្ចសន្យារបស់ខ្លួនក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី និងប្លង់បំបែកក្បាលដីដល់អតិថិជនរបស់ខ្លួន ទៅតាមកាលកំណត់ បើទោះបីជាពួកគាត់បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួនជូនទៅបុរីហើយក៏ដោយ ហើយម្ចាស់បុរីបែរជាទៅដាក់លក្ខខ័ណ្ឌឲ្យពួកគាត់ថែមទៀតដោយតម្រូវឲ្យពួកគាត់ត្រូវបង់ថ្លៃផ្លូវ និងលូដែលមានតម្លៃខ្ពស់ហួសពីទីផ្សារជាឯកតោភាគី៕

photo_2022-04-01_15-13-35

photo_2022-04-01_15-13-39

photo_2022-04-01_15-12-47

 

photo_2022-04-01_15-13-10


 


ថ្ងៃសុក្រ, 01 ខែមេសា 2022 15:32  BeeTube News