BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំងសន្តិសុខស្រីលង្កា ដាក់ពង្រាយនៅក្នុងទីក្រុងកូឡុំបូ បន្ទាប់ពីមានអំពើហឹង្សា

ថ្ងៃសុក្រ, 01 ខែមេសា 2022 15:02  គុន ច័ន្ទរដ្ឋា

29d845b5ea73935c4d3e5c780e822863e3f15e14 (1)

CNA-Colombo-

កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយនៅពាសពេញរដ្ឋធានីកូឡុំបូ ដែលជាទីក្រុងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកអ្នកតវ៉ាប្រឆាំងបានព្យាយាមវាយកំទេចគេហដ្ឋានប្រធានាធិបតី ដោយសារមានកំហឹងរឿងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ចាប់តាំងពីបានទទួលឯករាជ្យ។ ការថ្លឹងថ្លែងដោយសារមានការជំពាក់បំណុលដ៏ធ្ងន់ធ្ងរ ប្រជាជាតីដែលមានប្រជាពលរដ្ឋ ២២លាននាក់ កំពុងតែប្រឈមទៅនឹងការខ្វះខាតយ៉ាងធ្ងន់ធ្ងរ លើមុខទំនិញសំខាន់ៗ និងការឡើងថ្លៃយ៉ាងគំហុក។

ប៉ូលីសនៅក្នុងទីក្រុងកូឡុំបូបាននិយាយថា គេបានចាប់ខ្លួនមនុស្សចំនួន៤៥នាក់ បន្ទាប់ពីមានការបះបោរកាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលនៅក្នុងនោះមានបុរសម្នាក់រងរបួសធ្ងន់។ បំរាមគោចរណ៍ដែលបានដាក់ពេញមួយយប់ ត្រូវបានដកចេញវិញនៅព្រឹកថ្ងៃសុក្រ ប៉ុន្តែវត្តមានប៉ូលីសនិងយោធាត្រូវបានដាក់ពង្រឹងនៅជុំវិញទីក្រុង នៅកន្លែងដែលមានគំនរបាក់បែកនៃរថយន្តក្រុងដែលឆេះ នៅស្ទះផ្លូវទៅកាន់គេហដ្ឋានប្រធានាធិបតី Gotabaya Rajapaska ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ ហ្វូងបាតុករបានដុតកង់ឡានឲ្យឆះដើម្បីរាំងស្កាត់ផ្លូវចូលទៅកាន់រដ្ឋធានី។

មនុស្សជាច្រើនរយនាក់បានមកជួបជុំគ្នា ដោយសកម្មជនប្រព័ន្ធផ្សព្វផ្សាយដែលគេមិនស្គាល់អត្តសញ្ញាណ បាននាំគ្នាដើរទៅកាន់ផ្ទះលោកប្រធានាធិបតី ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង បានដុតរថយន្តដឹកអ្នកដំណើរ២គ្រឿង និងរថយន្ត Jeep ប៉ូលីស និងបានប្រើដុំឥដ្ឋចោលទៅលើមន្ត្រី។ មន្ត្រីសន្តិសុខបានបាញ់ទៅលើហ្វូងមនុស្ស និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឡានទឹក ដើម្បីបំបែកហ្វូងបាតុករ នៅមិនទាន់ច្បាស់នៅឡើយថា តើគេបានប្រើគ្រាប់ពិតឬគ្រាប់កៅស៊ូបាញ់ទៅលើក្រុមបាតុករ។

Rajapaska មិនបាននៅផ្ទះទេក្នុងអម្លុងពេល ដែលមានភាពច្របូកច្របល់នេះ បើយោលទៅតាមប្រភពមន្ត្រី ប៉ុន្តែមន្ត្រីជាន់ខ្ពស់យោធាបានធ្វើដំណើរទៅកាន់កន្លែងនោះ ដើម្បីជជែកអំពីវិបត្តិនេះ។ ការផ្សាយផ្ទាល់ពីការធ្វើបាតុកម្មនេះ ដោយបណ្តាយទូរទស្សន៍ឯកជនត្រូវបានបញ្ឈប់ ដែលអ្នកសារព័ត៌មានបាននិយាយ ថា ការដាក់សម្ពាធពីរដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ វីឌីអូរដែលចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរូបភាពបុរសនិងស្ត្រីបានស្រែក “មនុស្សឆ្កួត មនុស្សឆ្កួត ទៅផ្ទះវិញ” និងបានទាមទារឲ្យសមាជិកនៃគ្រួសារដ៏មានអំណាចនៃលោក Rajapaska ចុះចេញពីអំណាច៕

243100c85eb70ae1fefe41871352bc5617a8f8d5

384f981bd4c26a078af3d8dce8680de06cb3278a

fa01352ec01ebdb99b2b7b1a9fc39f1719503c5b

 


ថ្ងៃសុក្រ, 01 ខែមេសា 2022 15:02  គុន ច័ន្ទរដ្ឋា