BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គន្លឹះទាំង៧ ដើម្បីបង្កើនការចងចាំរបស់អ្នក!​

ថ្ងៃសុក្រ, 01 ខែមេសា 2022 13:33  BeeTube News

getty_82556849_20001328200092800_70913

តើអ្នកឧស្សាហ៍ភ្លេចមែនទេ? ហើយតើអ្នកភ្លេចញឹកញាប់ដែរទេ ឬម្តងម្កាល? មនុស្សយើងម្នាក់ៗ​ មិនថាចាស់ឬក្មេងទេ​ គឹសុទ្ធតែត្រូវប្រឈមមុខនឹងការបាត់បង់ការចងចាំម្តងម្កាល។​ តែទោះជាយ៉ាងណាក៏ដោយ ការភ្លេចតិចតួចមិនជាបញ្ហាទេ តែកុំឲ្យភ្លេចញយដង ពីព្រោះបើកើតឡើងញឹកញាប់ពេក​ វានឹងបង្កផលប៉ះពាល់ ហើយធ្វើឲ្យខាតបង់ប្រយោជន៍ជាច្រើន។ ដូច្នេះដើម្បីបញ្ចៀសពីបញ្ហាទាំងអស់នេះ ប្រាំពីរចំណុចខាងក្រោមនេះគឺជាវិធីសាស្ត្រល្អបំផុតសម្រាប់អ្នក។ 

1. កំណត់កាលវិភាគសម្រាប់ការធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមទៅកាន់រាងកាយទាំងមូលរបស់អ្នក ដោយរួមបញ្ចូលទាំងខួរក្បាលរបស់អ្នកផងដែរ ហើយវាអាចជួយរក្សាការចងចាំរបស់អ្នកឲ្យនៅល្អ។ 

2. រក្សាសកម្មភាពផ្លូវចិត្តឲ្យនៅសកម្ម៖ ដូចសកម្មភាពរាងកាយរបស់អ្នកដែរ ការរក្សាសកម្មភាពផ្លូវចិត្តរបស់អ្នកឲ្យនៅសកម្ម គឺពិតជាសំខាន់និងមានប្រយោជន៍ដល់ការចងចាំរបស់អ្នក ពីព្រោះវាអាចជួយរក្សាខួរក្បាលរបស់អ្នក​ឲ្យនៅនឹងល្អ និងជួយទប់ការកើនឡើងនៃការបាត់បង់ការចងចាំ។ ឧទាហរណ៍៖ អ្នកអាចសាកល្បងធ្វើចំណោទលេង ឬ​រៀនបង្កើតគម្រោងអ្វីមួយដែលថ្មីជាដើម។ 

3. រក្សាទំនាក់ទំនងសង្គមឲ្យនៅថេរ៖ ការមានទំនាក់ទំនងល្អនៅក្នុងសង្គម អាចជួយការពារអ្នកពីជម្ងឺបាក់ទឹកចិត្ត និងភាពតានតឹងបាន ហើយជំងឺទាំងពីរនេះគឺជាដើមហេតុនៃការបាត់បង់ការចងចាំរបស់អ្នក។ មានកត្តាជាច្រើនដែលអ្នកអាចស្វែងរកឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គមដូចជា ការជួបជុំមិត្តភ័ក្រ្ត ការធ្វើការងារស្ម័គ្រចិត្ត ឬការលេងកីឡាជាដើម។ 

4. មានរបៀប៖ ការរៀបចំទុកដាក់របស់របរ ឬ កិច្ចការឲ្យបានល្អ ការមានអនាម័យនិងការចេះរៀបចំផ្ទះសម្បែងបានស្អាតបាត ហើយនិងការមានកាលវិភាគច្បាស់លាស់ គឺសុទ្ធសឹងតែជាកត្តាដែលជួយជំរុញដល់ការចងចាំរបស់អ្នកឲ្យកាន់តែល្អប្រសើរ។

5. គេងឲ្យបានគ្រប់គ្រាន់៖ ការគេងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរក្សា និងពង្រឹងការចងចាំរបស់អ្នកឲ្យនៅខ្លាំង ដូច្នេះហើយអ្នកត្រូវតែគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ក៏ប្រាំពីរទៅប្រាំបួនម៉ោងដែរក្នុងមួយថ្ងៃ។ 

6. ញុាំអាហារដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព៖ របបអាហារគឺជាអ្វីដែលយើងត្រូវគិតបន្ទាប់អំពីការគេង​ ពីព្រោះវាក៏ជាធាតុដ៏សំខាន់មួយដែលជះឥទ្ធិពលអាក្រក់ដល់ការចងចាំរបស់អ្នកផងដែរ។ អាហារទាំងនោះរួមមាន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ព្រមទាំងត្រី សាច់ និងការបរិភោគទឹកឲ្យបានច្រើនជាដើម។

7. គ្រប់គ្រងស្ថានភាពរ៉ាំរ៉ៃ៖ ឧស្សាហ៍ទៅពិនិត្យសុខភាពរបស់អ្នកជាមួយនឹងគ្រូពេទ្យឲ្យបានជាប្រចាំ ហើយគោរពទៅតាមវេជ្ជបញ្ជាឲ្យបានខ្ជាប់ខ្ជួន។ អ្នកកាន់តែមើលថែទាំសុខភាពរបស់អ្នកឲ្យបានល្អ នោះការចងចាំរបស់អ្នកក៏កាន់តែប្រសើរទៅតាមហ្នឹងដែរ។

Seven-ways-to-keep-your-brain-healthy

ដូច្នេះប្រសិនបើអ្នកព្រួយបារម្ភអំពីការបាត់បង់ការចងចាំ ជាពិសេសប្រសិនបើការបាត់បង់នេះ វាធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនិងកិច្ចការបំពេញសកម្មភាពប្រចាំថ្ងៃរបស់អ្នក ឬប្រសិនបើអ្នកសម្គាល់ឃើញថាការចងចាំរបស់អ្នកកាន់តែអាក្រក់។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នក។ គាត់នឹងធ្វើការពិនិត្យរាងកាយ ក៏ដូចជាពិនិត្យការចងចាំ និងជំនាញដោះស្រាយបញ្ហារបស់អ្នក៕


ថ្ងៃសុក្រ, 01 ខែមេសា 2022 13:33  BeeTube News