ជាការពិតការរស់នៅឃ្លាតឆ្ងាយពីសង្គមបានជះឥទ្ធិពលអាក្រក់យ៉ាងច្រើនមកដល់សុខភាពប្រចាំថ្ងៃដូចជា៖
- ធ្វើឲ្យប៉ះពាល់ដល់ការគេង និងសម្ពាធឈាមកើ់នឡើង៖ ហេតុអ្វីបានជាយើងលើកឡើងដូច្នេះ ពីព្រោះនៅពេលដែលយើងខ្វះដៃគូ មិត្តភក្តិ ឬបងប្អូនជជែកគ្នាលេង អារម្មណ៍របស់យើងប្រាកដជាមិនល្អ ធុញថប់ គិតច្រើន ជាហេតុធ្វើឲ្យយើងគេងមិនលក់ ហើយមានបញ្ហាខាងសម្ពាធឈាម។
-
ធ្វើឲ្យកើនឡើង cortisol (អរម៉ូនស្រេ្តស)៖ បន្តិចម្តងៗ វាធ្វើឲ្យយើងកើតជំងឺស្ត្រេសជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងកាន់តែខ្លាំង។
-
ធ្វើឲ្យប៉ះពាល់ប្រព័ន្ធភាពសុំារបស់អ្នក និងពិបាកចុះសម្រុងជាមួយនឹងសង្គមខាងក្រៅ៖ ម្យ៉ាងវិញទៀត វាធ្វើឲ្យយើងកាន់តែខ្សោយ មិនហ៊ាននិយាយស្តី និង មានអារម្មណ៍ខ្លាចៗគេនៅពេលយើងទៅចូលរួមក្នុងចំណោមមនុស្សច្រើន។
-
ត្រូវប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងការធ្វើអត្តឃាត៖ កាន់តែធ្ងន់ធ្ងរទៀតនោះ វាធ្វើឲ្យយើងមានអារម្មណ៍ថា ជីវិតរបស់យើងលែងមានតម្លៃ និងសំខាន់ទៀតហើយ ហើយដំណោះស្រាយចុងក្រោយគឺការគេចចេញពីមនុស្ស ឬសម្លាប់ខ្លួនជាដើម។
ជាផលវិបាក អ្នកដែលងាយរងគ្រោះជាងគេពីភាពឯកោ ឬការផ្តាច់ខ្លួនចេញពីសង្គម មានមនុស្សចាស់ និងក្មេងជំទង់ និងមនុស្សដែលមានអាយុត្រឹម២០ឆ្នាំ។ សម្រាប់ក្មេងជំទង់អាចរងផលប៉ះពាល់សុខភាពផ្លូវកាយតាមរយៈ ការប្រឈមនឹងការធាត់ជ្រុល រលាក និងលើសឈាម ហើយហានិភ័យទំាងបីនេះអាចនាំឲ្យមានបញ្ហាសុខភាពរយៈពេលវែង ហើយវិវឌ្ឍន៍ទៅជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។
ដើម្បីកាត់បន្ថយនូវហានិភ័យទាំងអស់នេះបីចំណុចខាងក្រោមជាវិធីដ៏ល្អសម្រាប់ជួយកែលម្អទំនាក់ទំនងសង្គមរបស់យើង។
-
ទំនាក់ទំនងជិតស្និទ្ធ (intimate connections)៖ ពង្រឹងទំនាក់ទំនងជាមួយមនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់ចំពោះយើង ដូចជាគ្រួសារ និងមិត្តភក្តិជាដើម។
-
ទំនាក់ទំនងជាប្រចាំ (relational connections)៖ ពង្រឹងទំនាក់ទំនងជាមួយនឹងមនុស្សដែលអ្នកជួបប្រចាំថ្ងៃ និងចែករំលែកចំណាប់អារម្មណ៍ផ្សេងៗជាមួយ ដូចជាមិត្តរួមការងារ។
-
ទំនាក់ទំនងបែបសមូហភាព (collective connections)៖ ពង្រឹងទំនាក់ទំនងជាមួយនឹងមនុស្សដែលចែករំលែកសមាជិកភាពក្រុម ដូចជាអ្នកដែលមានជំនឿដូចគ្នា៕